ចង់បាន​ទ្វារមាស​មាន​សុខភាព​ល្អ គួរតែ​ព្យាយាម​ញ៉ាំ​អាហារ​ទាំងនេះ​

188
ចែករម្លែក

របប​អាហារ​ដែល​ត្រឹមត្រូវ​អាចធ្វើ​ឲ្យ​ទ្វារមាស​មាន​សុខភាព​ល្អ តាមរយៈ​ការបំបាត់​ការបង្ក​រោគ សម្រួល​ដល់​ការ​មិនមាន​ផាសុកភាព និង​ប្រឡូកប្រឡាក់​ច្រើន​នៅលើ​គ្រែ​គេង​។ តើ​អ្នក​កំពុងតែ​ឆ្ងល់​ថា តើ​គួរ​ញ៉ាំ​អ្វី​ទើប​ល្អ​មែន​ទេ​? សូម​តាមដាន​ដូចខាងក្រោម​នេះ​៖

ដើម្បី​បំបាត់​ភាព​ស្ងួត​របស់​ទ្វារមាស​
​មូលហេតុ​ចំបង​បំផុត​ដែល​នាំ​ឲ្យ​មាន​បញ្ហា​បែបនេះ​គឺ​ការថយចុះ​នៃ​អ័រម៉ូន​អេ​ស្រូ​ជែ​ន​ដោយសារ​រ៉ាំ​ង​រដូវ បំបៅ​ដោះ​កូន ឬ​សម្រាលកូន​។ ដូច្នេះ ចូរ​ព្យាយាម​ញ៉ាំ​អាហារ​ធ្វើ​ពី​សណ្តែកសៀង និង​តៅហ៊ូ ព្រោះ​វា​ផ្ទុក​ទៅដោយ​សារធាតុ Isoflavin ដែល​ដូចគ្នា​នឹង​អ័រម៉ូន​អេ​ស្រូ​ជែ​ន​ដែរ ព្រមទាំង​អាច​ផ្តល់​សំណើម​ដល់​ជាលិកា​ស្បែក​ទៀតផង​។​

ដើម្បី​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​កាន់តែ​ខ្លាំងក្លា​
​ការសិក្សា​មួយ​ដែល​ចុះផ្សាយ​ក្នុង​សារព័ត៌មាន Achieves of Gynaecology and Obstetrics បាន​ឲ្យ​ដឹងថា ស្ត្រី​ដែល​ញ៉ាំ​អាហារសម្រន់​ជា​ផ្លែ​ប៉ោម​មួយ​ផ្លែ​ក្នុង​មួយថ្ងៃ ឃើញថា ធ្វើ​ឲ្យ​មុខងារ​ផ្លូវភេទ​របស់​ពួកគេ​ឡើង​ខ្ពស់ជាង​អ្នក​ដែល​មិនបាន​ញ៉ាំ​។ ផ្លែ​ប៉ោម​មាន​សារធាតុ Polyphenols ដែល​អាច​បង្កើន​សុខភាព​ដល់​ជាលិកា​ទ្វារមាស និង​កាន់តែ​ឆាប់​ឈានដល់​ចំណុចកំពូល​ក្នុងពេល​រួមភេទ​។​

ដើម្បី​បង្ការ​ការបង្ក​រោគ​ដោយ​មេរោគ​ផ្សិត​
​ការ​ញ៉ាំ​អាហារ​សម្បូរ​សារធាតុ​ប្រូ​បាយ​អូ​ទិច​ដូចជា ទឹកដោះគោ​យ៉ា​អួ អាចជួយ​ថែរក្សា​តុល្យភាព​បាក់តេរី​ល្អៗ​ក្នុង​ទ្វារមាស​បាន​។ រឿងនេះ​ក៏​ជំរុញ​ដល់​កម្រិត pH ដ៏​ល្អ​មួយ​ក្នុង​ទ្វារមាស​សម្រាប់​បណ្តុះ​បាក់តេរី​ល្អៗ​ប្រកបដោយ​សុខភាព​ល្អ​ក្នុង​ទ្វារមាស​ថែមទៀត​។​

ដើម្បី​ប្រឆាំង​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​
​សារធាតុ Catechins ក្នុង​តែ​បៃតង​ផ្តល់នូវ​សារធាតុ​ប្រឆាំង​បាក់តេរី​យ៉ាងខ្លាំង​ក្លា​មួយ​ដែល​អាច​ទប់ស្កាត់​ការបង្ក​រោគ​នៅ​ផ្លូវទឹក​ម៉ូ​ត្រ​បាន​។ សារធាតុ Catechins នឹង​បញ្ចេញ​ចោល​តាមរយៈ​ផ្លូវ​ទឹកនោម ដូច្នេះ វា​នឹង​កាត់បន្ថយ​បាក់តេរី និង​ឱកាស​បង្ក​រោគ​នៅ​តំបន់​នេះ​បាន​។ ដូច្នេះ​ចូរ​ប្រាកដថា អ្នក​បាន​ញ៉ាំ​តែ​បៃតង​ពី ២ ទៅ​៣​ពែង​ក្នុង​មួយថ្ងៃ​។​

ដើម្បី​ចៀសវាង​ការឈឺចាប់​ខ្លាំង​ក្នុងពេល​មក​រដូវ​
​ចូរ​ញ៉ាំ​ត្រី​ឲ្យ​បាន​ច្រើន​បើសិនជា​រដូវ​របស់​អ្នកធ្វើ​ឲ្យ​ឈឺពោះ​ខ្លាំង​។ សារធាតុ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​បី​ក្នុង​ត្រី​នឹង​ដើរតួនាទី​ប្រឆាំង​ការ​រលាក ដើម្បី​ជួយ​សម្រួល​ដល់​ការ​មិនមាន​ផាសុកភាព ដែល​បង្កឡើង​ដោយសារ​ធាតុ Prostaglandin៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម