ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺម៉កៈ​របួស​៤​នាក់​,​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទី​រពេទ្យ​

82
ចែករម្លែក
ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺម៉កៈ​របួស​៤​នាក់​,​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទី​ពេទ្យ​

ដោយ​:​សាវ​រក្ស​/​ភ្នំពេញ​:​ម៉ូតូ​បាន​បុក​ជាមួយ​រ៉ឺម៉ក​ដឹក​បន្លែ​ពេញទំហឹង​បណ្ដាល​ឲ្យ​បុរស​ជនជាតិ​វៀតណាម​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​ចំណែក​បីនាក់​ទៀត​រងរបួស​ធ្ងន់​ស្រាល ។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោងជាង​មួយ​យប់​ឈានចូល​ថ្ងៃទី​៤ ខែសីហា ស្ថិតនៅលើ​កំណាត់ផ្លូវ​២៧១​ភូមិ 7 សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។ សព​ជនរងគ្រោះ​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​នោះទេ​។​


​តាម​ប្រភព​បាន​ឲ្យ​ដឹងថា ​នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​ម៉ូតូ​អ៊ែរ​ប្លែ​ត ពណ៌​ស​ពាក់​ផ្លាកលេខ​ភ្នំពេញ​1CZ-1256 ជិះ​ឌុប​គ្នា​បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​២៧១​ទិសដៅ​ពី​កើតមក​លិច​។​ខណ​:​មកដល់​ចំណុចកើតហេតុ​បាន​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺម៉ក​ពេញទំហឹង​បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់​ស្រាល​បួន​នាក់​។​


​បងប្អូន​ជា​ពលរដ្ឋ​ដែល​ធ្វើដំណើរ​តាមផ្លូវ​ឃើញ​ហេតុការណ៍​បាន​ចុះទៅ​ជួយសង្គ្រោះ​បឋម​និង​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​និង​ទាក់ទង​ទៅ​រថយន្ត​ដើម្បី​មក​ដឹក​យកទៅជួយ​សង្គ្រោះ​ភ្លាមៗ​។​ចំណែក​បុ​រ​ម្នាក់​ជា​ជនជាតិ​វៀតណាម​ដែលជា​អ្នកបើក​ម៉ូតូ​ដោយ​រងរបួស​ធ្ងន់ធ្ងរ​ពេក​ពេលដែល​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​ជា​អកុសល​បាន​ដាច់ខ្យល់​ស្លាប់​៕សរន/Ha

ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​សណ្ដោង​រ៉ឺម៉កៈ​របួស​៤​នាក់​,​ម្នាក់​បាន​ស្លាប់​ពេល​បញ្ជូនទៅ​មន្ទី​រពេទ្យ​

ទីតាំងផ្សាយពាណិជ្ជកម្ម