​កម្លាំងចម្រុះ ចុះបង្ក្រាប​បទល្មើស​ព្រៃឈើ និង​សត្វព្រៃ នៅ​ស្រុក​ឱ​រ៉ា​ល់​

78
ចែករម្លែក

ដោយ​៖ សុខ​សុ​ភ័​ណ្ឌ​
​កំពង់ស្ពឺ​៖
ឈើ​បី​ប្រភេទ និង​សត្វព្រៃ​មួយចំនួន ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ ចុះបង្ក្រាប កាលពី​ល្ងាច ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ នៅ​ចំណុច​ភូមិ​ជាំ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​។​

​លោក ហេង សម្រេច នាយការិយាល័យ ប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ស្ពឺ បានអោយដឹងថា ការបង្ក្រាប​ឈើ និង​សត្វព្រៃ​នេះ មានការ​ចូលរួម​ពី​កម្លាំង​កងរាជអាវុធហត្ថ ស្រុក​ឱ​រ៉ា​ល់ និង​អង្គការ​សម្ព័ន្ធ​សត្វព្រៃ បាន​ចុះ​ឆែកឆេរ ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង ស្ថិតនៅ​ភូមិ​ជាំ ឃុំ​តា​សាល ស្រុក​ឱ​រ៉ា​ល់ ហើយ​បាន​រកឃើញ ឈើ​បី​ប្រភេទ ទី​១.​ប្រភេទ​ឈើ​គ្រញូង សរុប​ចំនួន ២២៧ ដុំ ស្មើនឹង ២​ម៉ែត្រគូប ៧១៩​ផ្លាន​, ទី​២.​ប្រភេទ​ឈើ​ធ្នង់​ចំនួន ៣០ ដុំ ស្មើនឹង ៩៦០ ផ្លាន និង​ទី​៣.​ប្រភេទ​ឈើ​នាងនួន ចំនួន ៣ ដុំ ស្មើនឹង ១០៣ ផ្លាន ព្រមទាំង​សត្វព្រៃ មួយចំនួន​។​

​ប្រភព បាន​បន្តថាៈ ចំពោះ​សត្វព្រៃ មន្ត្រី​ជំនាញ បាន​ដុត​កម្ទេចចោល ។ ចំណែក​ឈើ បាន​ត្រូវ​យកមក​រក្សាទុក នៅ​ទីស្នាក់ការ​ដែន​ជំរក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ ដើម្បី​ចាត់ការ តាម​នីតិវិធី ៕​v

ទីតាំងផ្សាយពាណិជ្ជកម្ម