អ្នកដំណើរ​ដែល​ចូល​សិង្ហ​បុរី តម្រូវ​ឱ្យ​ពាក់​ឧបករណ៍​តាមដាន​អំឡុង​ពេល​ធ្វើ​ចត្តា​ឡី​ស័ក​

167
ចែករម្លែក

​សិង្ហ​បុរី​កាលពី​ថ្ងៃ​ចន្ទ​ទី​០៣​សីហា​បាន​ប្រកាសថា​ពួក​អ្នក​ធ្វើ​ដំណើរ​ដែល​ចូល​មក​នឹង​ត្រូវ​បាន​តម្រូវ​ឱ្យ​ពាក់​ឧបករណ៍​តាមដាន​អេឡិចត្រូនិច ដើម្បី​ធានា​ថា​ពួកគេ​កំពុង​អនុវត្ត​តាម​វិធានការ​ចត្តា​ឡី​ស័ក​​ដើម្បី​ទប់ស្កាត់​ជំងឺ​ឆ្លងកូវី​ដ​១៩​។​

​ការសម្រេចចិត្ត​បំពាក់​ពាក់​ឧបករណ៍​តាមដាន​នេះ​កើតឡើង​ស្រប​ពេល​ប្រទេស​នេះ ចាប់ផ្តើម​បើក​ព្រំដែន​របស់​ខ្លួន​ឡើងវិញ​។

​ឧបករណ៍​ទាំងនេះ​នឹង​ត្រូវ​ផ្តល់ឱ្យ​ពួក​អ្នកដំណើរ​ដែល​ចូលមក ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃទី​១១ ខែ​សីហា​ហើយ​នឹង​ត្រូវ​បាន​ផ្តល់​ដល់​ពួក​អ្នកដំណើរ​ដែល​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើ​ចត្តា​ឡីស័​កនៅ​ផ្ទះ​។​

​យោង​តាម​សារព័ត៌មាន​Reuters​បានឱ្យដឹងថា ពួក​អ្នកដំណើរ​នឹង តម្រូវ​ឱ្យ​ពាក់​ឧបករណ៍​ដែល​ប្រើ​សញ្ញា​តាមដាន GPS និង Bluetooth រយៈពេល ១៤ ថ្ងៃ​។​

​ក្រោម​ចំណាត់ការ​ប្រឆាំង​កូវី​ដ​១៩​របស់​រដ្ឋ​ជា​ក្រុង​នេះ អ្នក​ដែល​រំលោភបំពាន​វិធានការ​ចត្តា​ឡី​ស័​ក​និងគ​ម្លាតសុវត្ថិភាព​សង្គម អាច​ប្រឈម​នឹង​ការផាកពិន័យ​៧.២៧២​ដុល្លារ​អាម៉េរិក ឬ​ប្រឈម​នឹង​​ការជាប់គុក​៦​ខែ​។​

​ជនបរទេស​ដែល​ល្មើស​នឹង​ច្បាប់​នេះ លិខិត​ការងារ​និង លិខិតអនុញ្ញាត​ឱ្យ​ស្នាក់នៅ​របស់​ពួកគេ​នៅ​សិង្ហ​បុរី នឹង​ត្រូវ​លុបចោល​។​

​គិត​រហូត​មកដល់ពេលនេះ សិង្ហ​បុរី មាន​ករណី​ឆ្លង​ចំនួន​៥៣.០៥១ នាក់​និង​មាន​អ្នកស្លាប់​សរុប​ចំនួន​២៧​នាក់​៕​ប្រែ​សម្រួល​៖​សុខា​/sn

​រដ្ឋ​បែប​ជា​ទីក្រុង​នេះ បានដាក់​ទោស​ធ្ងន់ៗ​ចំពោះ​អ្នករំលោភ​បទបញ្ជា​ចត្តា​ឡី​ស័កនិង​គម្លាត​សង្គម​តែ​ឆ្លង​វីរុស​កូរ៉ូណា​ខ្ទង់​រយ​រាល់ថ្ងៃ​

ទីតាំងផ្សាយពាណិជ្ជកម្ម