រកឃើញ​សាកសព​ក្មេង​អាយុ​១៤​ឆ្នាំ​ក្នុង​ពោះ​ក្រពើ​នៅ​ម៉ាឡេស៊ី​

239
ចែករម្លែក

​សាកសព​ក្មេង​ប្រុស​ជំទង់​ម្នាក់​ត្រូវបាន​រក​ឃើញ​ក្នុង​ពោះ​ក្រពើ​ធំ​មួយ ដែល​គេ​ជឿ​ថា​បាន​ខាំ​ពាំ​ក្មេង​នេះ​ចេញ​ពី​មាត់​ទន្លេ​កាលពី​៦​ថ្ងៃមុន​។​

​ជនរងគ្រោះ​ជា​ក្មេង​ប្រុស​អាយុ​១៤​ឆ្នាំ ឈ្មោះ រិក​គី ហ្កាន​យ៉ា ។​វា​ត្រូវ​ក្រពើ​ប្រវែង​ជិត​៥​ម៉ែត្រ​ខាំ​ក្នុងពេល​ដើររក​ខ្យង​ជិត​ទន្លេ​មួយ​នៅ​ម៉ាឡេស៊ី​។​វា​ត្រូវ​ខាំ​ទាញ​ចូល​ទៅ​ក្រោម​ទឹក បន្ទាប់​ពី​ក្រពើ​ហក់​ចេញពី​ទឹក​​រួច​ខាំ​ជើង​ក្មេង​នេះ​ជាប់​។​

​ក្រុង​ស្វែងរក​និង​សង្គ្រោះ​ចាប់​បាន​ក្រពើ​ប្រវែង​១៥​ហ្វ៊ុត​(៤,៥៧​ម៉ែត្រ​)​នៅ​ចម្ងាយ​ប្រមាណ​៣​គីឡូម៉ែត្រ​ពី​កន្លែង​ដែល​គេ​រាយការណ៍​ថា​ក្មេង​នេះ​បាន​បាត់​ខ្លួន​។​

​ក្មេង​នេះ​បាន​បាត់​ខ្លួន​កាលពី​ថ្ងៃ​២៦​កក្កដា និង​គ្រួសារ​វា​បាន​ប្តឹង​ប៉ូលិស តែ​ម្តាយមីង​របស់​ជនរងគ្រោះ​បាន​អះអាង​ថា គាត់​បានឃើញ​ក្រពើ​ខាំ​ទាញ​ក្មួយ​របស់​គាត់​ចូល​ក្នុង​ទឹក​។​

​របាយការណ៍​សារព័ត៌មាន​ក្នុងស្រុក​និយាយថា ក្រុម​ស្វែងរក​និង​ជួយ​សង្គ្រោះ​បាន​ប្រើ​មាន់​ជា​នុយ​ដើម្បី​ចាប់​ក្រពើ​។​ទីបំផុត ក្រពើ​ធំ​មួយ​ត្រូវ​ក្រុម​នេះ​ចាប់​បាន​កាលពី​ថ្ងៃ​៣១​កក្កដា និង​ត្រូវបាន​វះ​ពោះ​នៅ​​ចំពោះ​សមាជិក​គ្រួសារ​និង​ប៉ូលិស​។​ផ្នែក​នៃ​សាកសព​ត្រូវបាន​យកចេញ​ពី​ពោះ​ក្រពើ​ហើយ​បញ្ជូន​ទី​ពិនិត្យ​ដើម្បី​បញ្ជាក់​ថា​ជា​របស់​ក្មេង​ដែល​បាត់​ខ្លួន​៕​ប្រែ​សម្រួល​៖​វាសនា​

​សាកសព​រិក​គី ហ្កាន​យ៉ា ដែល​ក្រពើ​ស៊ី ត្រូវបាន​ប្រគល់​ជូន​គ្រួសារ​ទៅ​ធ្វើបុណ្យ​នៅ​ភូមិ​

​ក្រុម​ស្វែងរក​ចាប់​បាន​ក្រពើ​ប្រវែង​ជិត​៥​ម៉ែត្រ​និង​វះ​ពោះ​វា​ឃើញ​សាកសព​ក្មេង​ដែល​បាត់​ខ្លួន​

ទីតាំងផ្សាយពាណិជ្ជកម្ម