ឆ្មាមួយក្បាលលួចហែកចេញពីគុកនៅស្រីលង្កា ក្រោយគេចាប់ឃុំពាក់ព័ន្ធនឹងគ្រឿងញៀន

400
ចែករម្លែក

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានឱ្យដឹងកាលពីថ្ងៃចន្ទទី៣សីហាថា ឆ្មាមួយក្បាល ដែលជាប់ឃុំនៅពន្ធនាគារដ៏សំខាន់របស់ស្រីលង្កា ខណៈវាព្យាយាមរត់ពន្ធគ្រឿងញៀននិងមានស៊ីមកាតទូរសព្ទរបស់ពួករត់ពន្ធគ្រឿងញៀន បានរត់គេចខ្លួនបានសម្រេច។

មន្រ្តីប៉ូលិសម្នាក់បាននិយាយថា ឆ្មាមួយនេះត្រូវចាប់បានដោយមន្ត្រីស៊ើបការណ៍ពន្ធនាគារកាលពីថ្ងៃសៅរ៍នៅឯពន្ធនាគារ Welikada ដែលមានប្រព័ន្ធសន្តិសុខខ្ពស់។

លោកបាននិយាយថា ហេរ៉ូអ៊ីនជិត ២ក្រាម ស៊ីមកាត ២សន្លឹក និងបន្ទះឈីបមេមម៉ូរីមួយបន្ទះ ត្រូវបានរកឃើញនៅក្នុងថង់ប្លាស្ទិកតូចមួយដែលចងនៅជុំវិញករបស់ឆ្មា។

តាមកាសែត Aruna បានរាយការណ៍ថា ប៉ុន្តែវាបានរត់គេចខ្លួនកាលពីថ្ងៃអាទិត្យពីបន្ទប់ពន្ធនាគារ ដែលជាកន្លែងរក្សាវាទុក។

មិនមានការអត្ថាធិប្បាយភ្លាមៗពីអាជ្ញាធរពន្ធនាគារទេ។

ពន្ធនាគារនេះបានរាយការណ៍អំពីការកើនឡើងនូវឧបទ្ទវហេតុរបស់មនុស្ស ដែលបានបោះចោលកញ្ចប់ថ្នាំញៀន ទូរសព្ទចល័ត និងឆ្នាំងសាកទូរស័ព្ទទៅលើជញ្ជាំងគុកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ។

ប្រទេសស្រីលង្កាកំពុងប្រយុទ្ធនឹងបញ្ហាគ្រឿងញៀនដ៏ធំ ខណៈអ្នកស៊ើបអង្កេតប្រឆាំងគ្រឿងញៀនមួយចំនួនក៏ជាប់ទាក់ទងក្នុងការលក់គ្រឿងញៀនដែលខ្លួនរឹបអូសបានផងដែរ។

កាលពីសប្តាហ៍មុន ប៉ូលិសបានចាប់សត្វឥន្ទ្រីមួយក្បាល ដែលត្រូវបានប្រើប្រាស់ដោយក្រុមជួញដូរគ្រឿងញៀនដើម្បីចែកចាយគ្រឿងញៀននៅជាយក្រុងកូឡុំបូ៕ ដោយ៖ កញ្ញាដាលីស

ទីតាំងផ្សាយពាណិជ្ជកម្ម