​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​៖​ក្រសួង​គ្មាន​ជំហរ​ក្នុងការ​ដាក់ទោស​អ្នកសរសេរ​ព័ត៌មាន Fake News នោះទេ​

152
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​រដ្ឋមន្ត្រី​ព័ត៌មាន Fake News គឺជា​ការចាក់​ក្រឡេក​ម​ន្ត្រី​នៅតាម​ក្រសួង​ស្ថាប័នរដ្ឋ និង រដ្ឋបាល​រាជធានី​ខេត្ត ឲ្យ​ភ្ញាក់​រហ័ស​កុំ​ឲ្យ​ដេកលក់ ។ជំហរ​របស់​ក្រសួង​ព័ត៌មាន​គឺ​មិន​ប្តឹងផ្តល់​ចំពោះ​អ្នកសរសេរ​ព័ត៌មាន Fake News នោះទេ ។​

​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​បាន​ថ្លែង​បែបនេះ​នៅក្នុង​វេទិកា​ពិភាក្សា​វាយតម្លៃ​សកម្មភាព​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​ការងារ​ឆ្នាំ​២០១៩​និង ទិសដៅ​ការងារ​បន្ត​ឆ្នាំ ២០២០ របស់​ក្រសួង​-​ស្ថាប័ន​និង​រដ្ឋបាល​រាជធានី​-​ខេត្ត ដែល​រៀបចំ​ដោយ​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​នា​ព្រឹក​ថ្ងៃទី​០៤ ខែសីហាឆ្នាំ ២០២០ នៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​។​

​លោក​ខៀវ កាញារីទ្ធ​បាន​មានប្រសាសន៍ថា​៖«​បញ្ហា​មួយទៀត​ដែរ​គឺ​បញ្ហា​បច្ចុប្បន្ននេះ​ការ ងារ​ស្មុគស្មាញ​បំផុត​គឺ​ការ​ដំណឹង​ក្លែងក្លាយ​ឬ​ដំណឹង​មិន​ពិត​(Fake news )​ប៉ុន្តែ​ចំពោះ​ជំហរ​ក្រសួង​ព័ត៌មាន គឺក្ររសួង​មិន​ប្ដឹងផ្ដល់​នោះទេ ។ ព្រោះ​សំខាន់​យើង​យក​ដំណឹង​ពិត​ដាក់​ឲ្យ​បាន​រហ័ស​ហើយ​អា Fake news​នេះ​គឺ​វា​ចាក់ក្រឡេក ឲ្យ​មន្ត្រី​នៅតាម​ក្រសួង​មន្ទីរ​ឲ្យ​មានការ​ភ្ញាក់​រហ័ស​កុំ​ដេកលក់ បើ​ប៉ះពាល់​ខ្លួនឯង​ត្រូវតែ​បំភ្លឺ រឿង​ហ្វេ​ក​ញូ​វ​សំខាន់​គឺ​យក​ភាពជាក់ស្តែង​និង​តួលេខ​មក​បញ្ជាក់​យើង​មិន អាច​យក​អ្នកសរសេរ​ហ្វេ​ក​ញូ​វ​ទាំងអស់​ទៅ​ដាក់គុក​បានទេ​ត្រូវ​យល់​កន្លែង​ហ្នឹង សំខាន់បំផុត​គឺ​ត្រូវ​ជួយ​គ្នា​បំភ្លឺ​…» ។

​លើសពីនេះ​លោក ខៀវ កាញារីទ្ធ ក៏បាន​លើកឡើង​ដែរ​ថា​មិន​ត្រូវមាន​ទស្សនៈ​ថា​អ្នកសរ សេរ​អត្ថបទ​អវិជ្ជមាន​សុទ្ធតែ​អ្នកប្រឆាំង​ហើយក៏​មិនត្រូវ​គិត​ដែរ​ថា​ឲ្យ​តែ​អ្នកកាសែត​មានទោស​នោះ​អ្នកកាសែត​សុទ្ធតែជា​អ្នករងគ្រោះ​ទាំងអស់ ។ ចំណែក​មន្ត្រី​ក៏​កុំ​មាន​ទស្សនៈ​ថា​ការសរសេរ​អាក្រក់​ណាមួយ​គឺ​សុទ្ធតែ​ពួក​ប្រឆាំង​នោះទេ ៕


​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម