សួនទឹកកម្រិតអន្តរជាតិតម្លៃ ៥៥ លានដុល្លារនឹងដំណើរការនៅពាក់កណ្តាលខែ

173
ចែករម្លែក

ដោយៈ ជា សីហ/ភ្នំពេញ ៖ ហ្គាឌិនស៊ីធី ដែលជាឧទ្យានទឹកកម្រិតអន្តរជាតិកសាងឡើងក្រោមទឹកប្រាក់វិនិយោគតម្លៃ ៥៥ លានដុល្លារនឹងបើកដំណើរការនៅថ្ងៃទី ១៧ ខែសីហាឆ្នាំនេះ ពោលគឺចំថ្ងៃដែលរាជរដ្ឋាភិបាល អនុញ្ញាតឲ្យមន្រ្តីរាជការ បុគ្គលិក កម្មករនិងកម្មការនី ឈប់សម្រាកសងថ្ងៃសម្រាកចូលឆ្នាំ ដែលមិនបានឈប់ដោយសារតែការរីករាលដាលនៃមេរោគកូវីដ១៩។

ឧទ្យានទឹកមួយនេះ ត្រូវបានគេដឹងថា វាមានទីតាំងស្ថិតនៅក្នុងសង្កាត់ព្រែកតាសេកខណ្ឌជ្រោយចង្វារដែលមានចំងាយប្រហែល ១៥ គីឡូម៉ែត្រខាងជើងរាជធានីភ្នំពេញ។ ទីនោះ គឺវិនិយោគដោយក្រុមហ៊ុនអែលវ៉ាយភី គ្រុបដែលជាក្រុមហ៊ុនធំគ្រប់គ្រងអាជីវកម្មជាច្រើននៅកម្ពុជា។

គួររំលឹកថា ក្រុមហ៊ុននេះក៏ជាក្រុមហ៊ុន ដែលបានកសាង សួនសត្វសាហ្វារីភ្នំពេញដែលមានតម្លៃ ១០ លានដុល្លារ កាលពីឆ្នាំ ២០១៨ ផងដែរ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម