តារាបង្ហាញម៉ូត ហៃលី បលវីន នឹងចិញ្ចឹមកូនជាមួយចាស្ទីន ប៊ីបឺ ឱ្យក្លាយជាអ្នកប្រឆាំងនឹងការរើសអើងជាតិសាសន៍

359
ចែករម្លែក

នាងហៃលី បលវីន ភរិយារបស់ចាស្ទីន ប៊ីបឺ មិនទាន់មានផ្ទៃពោះឬក៏ចាប់ផ្តើមបង្កើតគ្រួសារធំជាមួយគាត់នៅឡើយទេ។ ប៉ុន្តែកូនៗជាអ្វីដែលអ្នកទាំងពីរចង់បាននាពេលអនាគតហើយប្តីប្រពន្ធមួយគូនេះបានផ្តល់ការគិតពិចារណាយ៉ាងហ្មត់ចត់នូវវិធីដែលពួកគេចង់ចិញ្ចឹមកូនអនាគតរបស់ពួកគេឱ្យក្លាយជាអ្នកប្រឆាំងនឹងការរើសអើងជាតិសាសន៍។

នាងបលវីនបានលាតត្រដាងគំនិតរបស់នាងអំពីបញ្ហានេះនៅក្នុងបទសម្ភាសន៍ថ្មីមួយជាមួយទស្សនាវដ្តី Vogue India ។ សម្រាប់នាង ការតវ៉ារបស់ចលនា Black Lives Matter នៅរដូវក្តៅនេះជុំវិញវិសមភាពពូជសាសន៍និងភាពឃោរឃៅរបស់ប៉ូលិសគឺជាការដាស់ស្មារតីដ៏សំខាន់ នៅពេលនាងពិនិត្យមើលជីវិតនិងបទពិសោធន៍របស់នាងជាស្ត្រីស្បែកស។ នាងបាននិយាយថា “វាដល់ពេលដែលត្រូវក្រឡេកមើលទៅខាងក្នុងនិងឆ្លុះបញ្ចាំង ៖ តើអ្វីទៅដែលខ្ញុំមិនដឹង តើខ្ញុំត្រូវសួរអំពីអ្វី តើខ្ញុំត្រូវបោះជំហានបែបណានិងត្រូវធ្វើអ្វីដើម្បីក្លាយជាសម្ព័ន្ធមិត្តនៅក្នុងចលនា Black Lives Matter?”។

នាងបានអះអាងថាកូនៗដែលនាងមាននឹងត្រូវចិញ្ចឹមតាមវិធីផ្សេង ៖ “ពួកគេនឹងត្រូវចិញ្ចឹមដោយដឹងពីរបៀបប្រព្រឹត្តចំពោះមនុស្សម្នា ហេតុអ្វីយើងមិននិយាយអ្វីពាក្យជាក់លាក់មួយចំនួន និង ហេតុអ្វីយើងត្រូវគោរពនិងទទួលស្គាល់និងផ្តល់កិត្តិយសដល់គេ”៕ ដោយ៖ កញ្ញាដាលីស

នាងបលវីននឹងចិញ្ចឹមកូនជាមួយចាស្ទីន ឱ្យក្លាយជាអ្នកប្រឆាំងការរើសអើងជាតិសាសន៍

ទីតាំងផ្សាយពាណិជ្ជកម្ម