អាជ្ញាធរខេត្តកោះកុងបញ្ជាឲ្យបញ្ឈប់ជាបន្ទាន់ចំពោះការទិញ-លក់ដីធ្លីនៅក្នុងស្រុកចំនួន៤

3418
ចែករម្លែក

ដោយ:ច្រាយ ចំណាន/ភ្នំពេញៈ រដ្ឋបាលខេត្តកោះកុង បានបញ្ជាឱ្យបញ្ឈប់ជា បន្ទាន់ចំពោះការទិញ-លក់ដីធ្លីដោយខុសច្បាប់នៅតាមភូមិ ឃុំមួយចំនួន និងស្រុកចំនួន ៤ រួមមានស្រុកបទុមសារគរ ស្រុកកោះកុង ស្រុកគិរីសាគរ ស្រុកថ្មបាំង និងនៅតាមបណ្តាតំបន់មួយចំនួនទៀតនៃមូលដ្ឋានខេត្តកោះកុង។

យោងតាមសេចក្តីជូនសំណឹងរបស់រដ្ឋបាលខេត្តកោះកុង ចេញផ្សាយនៅថ្ងៃទី៤ ខែសីហា ឆ្នាំ ២០២០នេះ ឱ្យដឹងថា ថ្មីៗនេះនៅតាមបណ្តាភូមិ ឃុំមួយចំនួន ជាពិសេសស្រុកបូទុមមសាគរ ស្រុក កោះកុង ស្រុកគិរីសាគរ ស្រុកថ្មបាំង និងនៅតាម តំបន់មួយចំនួនទៀត មានការទិញ-លក់ដីស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ តំន់សហគមន៍ តំបន់ដីសម្បទានសេដ្ឋកិច្ច ដីវិនិយោគ ដីឯកជន ដីសម្បទានសង្គមកិច្ច និងដីក្នុងគម្របព្រៃឈើយ៉ាងណាធិប្បតេយ្យ។

រដ្ឋបាលខេត្តបញ្ជាក់ថា ការទិញ-លក់ដីធ្លី ដោយមិនមានការចូលរួមចុះពិនិត្យ និងវាស់វែងត្រឹមត្រូវរបស់មន្ត្រីពាក់ព័ន្ធ និងមន្ត្រីភូមិបាលនៃរដ្ឋបាលស្រុក ដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញ យ៉ាងនេះ គឺជាទង្វើខុសច្បាប់។

រដ្ឋបាលខេត្តកោះកុង រដ្ឋបាលក្រុងស្រុក និងរដ្ឋបាលឃុំ សង្កាត់នឹងចាត់ទុកជាមោឃៈ និងបដិសេធចោលនូវរាល់ការទិញ-លក់ដីធ្លីទាំងអស់ ដែលពុំមានលក្ខណៈត្រឹម ត្រូវតាមផ្លូវច្បាប់ និងត្រូវប្រឈមការផ្តន្ទាទោសទៅ តុលាការតាមផ្លូវច្បាប់។

រដ្ឋបាលខេត្តកោះកុងបញ្ជាក់ថា ដើម្បីជៀសវាងនូវទង្វើខុសច្បាប់ និងការខាតបង់ ប្រយោជន៍ពីការលក់-ទិញដីធ្លីនេះ សូមសាធារណជន និងប្រជាពលរដ្ឋទាំង ត្រូវបញ្ឈប់ជាបន្ទាន់នូវការលក់-ទិញដីធ្លីដែលមិនស្របតាមផ្លូវច្បាប់បែបនេះ៕/B/srn

ទីតាំងផ្សាយពាណិជ្ជកម្ម