បញ្ជូនជនសង្ស័យម្នាក់និងវត្ថុតាង ទៅតុលាការពីបទជួញដូរគ្រឿង​ញៀន

85
ចែករម្លែក

ដោយ:គ្រញូង/បាត់ដំបង ៖ កាលពីព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២០កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានបញ្ជូនជនសង្ស័យម្នាក់និងវត្ថុតាងទៅតុលាការពីបទ​ជួញដូរគ្រឿងញៀន។

ជនសង្ស័យរូបនេះត្រូវកម្លាំងផ្នែកប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងក្រុមអន្តរាគមន៍នៃអធិការនគរបាលក្រុងបាត់ដំបងចាប់ខ្លួនបានកាលពីរសៀលថ្ងៃទី៣ខែសីហាឆ្នាំ២០២០នៅចំណុចក្រុមទី២២ភូមិទួលតាឯកសង្កាត់ទួលតាឯកក្រុងបាត់ដំបង។

លោកវរសេនីយ៍ទោសុខ និមលនាយការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានឲ្យដឹងថាជនសង្ស័យមានឈ្មោះ ពឿន ប៉ុញ ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិ ឃុំអូរតាគីស្រុកថ្មគោល។

ចំណែកវត្ថុតាងដែលដកហូតបានមាន ថ្នាំញៀនប្រភេមេតំហ្វតាមីន(ម៉ាទឹកកក
ICE)ចំនួន១ថង់ទម្ងន់០,៣៨ក្រាម (ទាំងសំបក) ទូរស័ព្ទដៃ១គ្រឿងមិងម៉ីតូ១គ្រឿងម៉ាក​ZoomerXពណ៌ខ្មៅលាយខៀវពាក់ស្លាកលេខបាត់ដំបង1U7740។

លោកនាយការិយាល័យបានបញ្ជាក់ថាជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងការិយាល័យជំនាញបញ្ជនទៅតុលាការចាត់ការតាមច្បាប់ដោយចោទពីបទជួញដូរគ្រឿងញៀន៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម