ប្រព័ន្ធ​លូ​២០​ខ្សែ​នៅតាម​ខណ្ឌ​ចំនួន​៨​ត្រូវ​រដ្ឋបាល​រាជធានី​កំពុង​ស្ដារ​ដើម្បី​សម្រួល​ប្រព័ន្ធ​ផ្លូវទឹក​ហូរ​

123
ចែករម្លែក

​ដោយ​៖​រ៉ា​ម៉ន​/​ភ្នំពេញ​៖​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាននិងកំពុង​ស្ដា​ប្រព័ន្ធ​លូ​ចំនួន​២០​ខ្សែ​នៅតាម​បណ្តា​ខណ្ឌ​មួយចំនួន​នៅ​កណ្ដាល​ក្រុង​និង​នៅ​ជាយក្រុង​ដើម្បី​សម្រួល​ប្រព័ន្ធ​ផ្លូវទឹក​ហូរ​បានល្អ​ជៀសវាង​ការ​ជន់​លិច​លំនៅដ្ឋាន​ប្រជាពលរដ្ឋនៅក្នុង​រដូវ​វស្សា​នេះ​។​


លោក​ដួង​ចាន់​សារ៉ាត់​ប្រធាន​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​បានឱ្យដឹង​កាលពី​រសៀល​ថ្ងៃទី​៤​សីហា​នេះ​ថា​៖​ក្នុង​ខែកក្កដា​ឆ្នាំ​២០២០​នេះ​ក្រុមការងារ​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ​។ ក្រោយពី​មានការ​ណែនាំ​ពី​លោក​ឃួ​ង ស្រេង អភិបាល​ភ្នំពេញ អង្គភាព​លូទឹក​បូមទឹក បានធ្វើការ​ស្ដារលូ​ចំនួន​២០​ខ្សែ​នៅក្នុង​រាជធានី​ភ្នំពេញ ។


​ដើម្បី​បើកមុខ​ទឹក​រំដោះ​ទឹកភ្លៀង​នៅ​រដូវវស្សា​នេះ​ឱ្យបាន​ល្អប្រសើរ​ជៀសវាង​នូវ​ការលិចលង់​លំនៅស្ថាន​របស់​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ចំនួន​៨​នៅក្នុង​រាជធានី​ភ្នំពេញ​។​ក្នុងនោះ​មាន​ខណ្ឌ​ចំនួន​៥​នៅ​កណ្ដាល​ក្រុង​និង​ខណ្ឌ​៣​ទៀត​នៅ​ជាយក្រុង​គឺ​ខណ្ឌ​សែន​សុខ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​ខណ្ឌមានជ័យ​។​

​ពាក់ព័ន្ធ​ពាក់ព័ន្ធ​នឹង​ការស្ដារ​ប្រព័ន្ធ​លូ​ក្នុង​រាជធានី​ភ្នំពេញ​នេះ​លោក​ដួង​ចាន់​សារ៉ាត់​ក៏បាន​ធ្វើការ​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ដោយ​កុំ​ទុកដាក់​សំរាម​នៅ​មាត់​លូ​លើ​គំរូ​លូ​ឬ​នៅមុខ​លូ​ជាដើម ដែល​ធ្វើ​សំរាម​ទាំងនោះ​ហូ​ម​កបាំងមុខ​លូ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដង ។​

​លោក​ក៏បាន​ស្នើ​សុំឱ្យ​ប្រជាពលរដ្ឋ​ចូលរួម​សហការ​ដោយ​កាយ​សំរាម​ចេញពី​មុខ​ឬ​មាត់​លូ​នៅមុខ​ផ្ទះ​របស់ខ្លួន​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ​។​ជាពិសេស​ប្រជាពលរដ្ឋ​នៅ​ជិត​ផ្សារ​ជៀសវាង​ឱ្យបាន​នូវ​ការបិទ​មាត់​លូ​ព្រោះតែ​ខ្លាច​មាន​ក្លិនស្អុយ​។​នេះ​ជា​ទម្លាប់​មិនល្អ​នឹងធ្វើ​ឱ្យមាន​ការលិចលង់​លំនៅស្ថាន​ដោយសារ​ជំនន់​ទឹកភ្លៀង​បណ្ដាលឱ្យ​ស្ទះ​ប្រព័ន្ធ​លូ​នេះ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម