​ក្រុមប្រឹក្សា​ខេត្ត​បន្ទាយ​មា​ជ័យ បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៤ អាណត្តិ​ទី​៣

74
ចែករម្លែក

ដោយ ៖ ប​.​ជ័យ / បន្ទាយមានជ័យ​៖ ក្រុមប្រឹក្សា​ខេត្ត​បន្ទាយ​មា​ជ័យ បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៤ អាណត្តិ​ទី​៣ កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​នៅ​សាលប្រជុំ​សាលាខេត្ត​ដោយបាន​ផ្តោត​ការពិភាក្សា លើ​បញ្ហាសំខាន់ៗ មួយចំនួន ដើម្បី​រិះរក​យន្តការ​ដោះស្រាយ ចំពោះមុខ​។​

​បញ្ហាសំខាន់ៗ , បញ្ហា​បង្ការ ទប់ស្កាត់​ជំងឺ​កូ​វីដ​.១៩ ជា​បន្ត ក្នុង​ការរីក​រាលដាល​រលក​ទី​២, ការទប់ស្កាត់​ជំងឺ​គ្រុន​ឈី​ក​, ភាពមិនប្រក្រតី នៃ​ការធ្វើ​អត្តសញ្ញាណ​កម្ម ជនក្រីក្រ ដោយសារ​អ្នកមាន បន្លំ​ធ្វើជា​ជនក្រីក្រ ហើយ​មន្ត្រី​ភូមិ ឃុំ សង្កាត់ ក៏​ស្រវាំង ឬ​ព្រិល​ភ្នែក​ដែរ ព្រមទាំង​ផលប៉ះពាល់ នៃ​បម្រែបម្រួល​អាកាសធាតុ ឬ​ផែនដី​ឡើង​កំដៅ ដែលនាំអោយ​ផលដំណាំ​ស្រូវ ពោត ដំឡូង​មី សណ្តែកសៀង និង​ដំណាំ​រួម​ផ្សេងៗ​បាន​នឹង​កំពុង​ប្រឈម​នឹង​ក្រៀម​ស្វិត​ងាប់​ព្រោះ​ខ្វះ​ទឹក​ស្រោចស្រព នៅ​ក្រុង ស្រុក ជាច្រើន​។​

​កិច្ចប្រជុំ​នេះ បានធ្វើ​ឡើង ក្រោម​វត្តមាន​លោក ខេង ស៊ុំ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយ​មា​ជ័យ ហើយ​ក៏មាន​វត្តមាន អភិបាលរង​ខេត្ត សមាជិក​ក្រុមប្រឹក្សា​ខេត្ត ប្រធាន​មន្ទីរ អង្គភាព អភិបាលស្រុក ក្រុង និង​មន្ត្រី​ពាក់ព័ន្ធ ជាច្រើន​នាក់ ៕S/

​រូបថត ៖ ក្រុមប្រឹក្សា​ខេត្ត​បន្ទាយ​មា​ជ័យ ខែសីហា​ផ្តោតលើ​មាន​បញ្ហា​ទឹក​ហូប ទឹក​ស្រោចស្រព ប្រុងប្រយ័ត្ន​កូ​វីដ​.១៩​បន្ន​និង​ការបន្លំ​ធ្វើ​អត្តសញ្ញាណ​កម្ម​អ្នកមាន (​រូប​៖ ប​.​ជ័យ )​

ទីតាំងផ្សាយពាណិជ្ជកម្ម