​កម្ពុជា​ទទួល​ហិរញ្ញប្បទាន​ឥត​សំណង​ពី​អូស្ត្រាលី​ជាង​មួយ​ពាន់​លាន​ដុល្លារ​

145
ចែករម្លែក

​ភ្នំពេញ​: គិត​ចាប់ពី​ឆ្នាំ​១៩៩២ រហូតដល់​ឆ្នាំ​២០១៩ រដ្ឋាភិបាល​អូស្ត្រាលី​បានផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​ប្រមាណ​១.០៣៩​លាន​ដុល្លារ​អាម៉េរិក មកដល់​កម្ពុជា​ដោយ​ផ្តោតលើ​វិស័យ​អាទិភាព​៤​គឺ កសិកម្ម​, ហេដ្ឋារចនាសម្ព័ន្ធ​, អប់រំ និង​សុខាភិបាល និង​អភិបាលកិច្ច​។
​ ​

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យដឹងថា ក្នុងជំនួប​ការងារ រវាង​លោក ឈៀង យ៉ាណា​រ៉ា អគ្គលេខាធិការ​គណៈកម្មាធិកា​រ​នីតិសម្បទា និង​អភិវឌ្ឍន៍​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០​កន្លងទៅ លោក បា​ប្លូ កាង ( Pablo KANG) ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​កម្ពុជា
​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​រដ្ឋាភិបាល​ដែល​ធ្វើឱ្យ​កម្ពុ​ជាស​ម្រ​ច​បាន​វឌ្ឍនភាព​សង្គម​-​សេដ្ឋកិច្ច ពិសេស​សម្រេចបាន​ឋានៈ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប និង​បាន​ដាក់ចេញ​នូវ​គោល និង​វិធានការ​ដ៏​ត្រឹមត្រូវ​ក្នុងការ​គ្រប់គ្រង​បាន​នូវ​ការ​រិ​ក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក៏ដូចជា​រក្សាបាន​ស្ថិរភាព​សេដ្ឋកិច្ច​។​
​លោក​ឱ្យដឹងទៀតថា រដ្ឋាភិបាល​អូស្ត្រាលី នឹង​បន្ត​ផ្តល់​ហិរញ្ញប្បទាន​មក​កម្ពុជា ដើម្បី​ចូលរួម​ជាមួយ​រដ្ឋាភិបាល​ក្នុង​កិច្ចអភិវឌ្ឍន៍​កម្ពុជា និង​ដោះស្រាយ​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​-១៩ តាមរយះ​ផែនការអភិវឌ្ឍន៍​រប​ស់​អូ​ស្តា​លី​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​នេះ​នៅ​កម្ពុជា ដែល​នឹង​ចាប់​អនុវត្ត​ក្នុង​ឆ្នាំ​២០២០-២០២២​។​
​ ​

ជាការ​ឆ្លើយតប លោក ឈៀង យ៉ាណា​រ៉ា បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​អូស្ត្រាលី ដែលជា​និច្ចកាល​តែងតែ​ផ្តល់​ការគាំទ្រ​ដល់​ការអភិវឌ្ឍន៍​សង្គម​-​សេដ្ឋកិច្ចកម្ពុជា​តាមរ​យះ​ការអនុវត្ត​ផែនការ​ហិរញ្ញប្បទាន​សម្រាប់​វិនិយោគ​នៅ​កម្ពុជា និង​បាន​អរគុណ​ដែល​អូស្ត្រាលី​បាននិងកំពុង​គាំទ្រ​កម្ពុជា​យ៉ាងសកម្ម​ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ និង​ការស្តារ​សេដ្ឋកិច្ច​។ ក្នុងន័យនេះ លោក​លើកឡើងថា ការរៀបចំ​ផែនការអភិវឌ្ឍន៍​រប​ស់​អូស្ត្រាលី​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា បានបញ្ជាក់​អំពី​ការប្តេជ្ញា​ខ្ពស់​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ចំពោះ​កិច្ចសហប្រតិបត្តិការ​អភិវឌ្ឍ​ន៍ និង​ភាពជា​ដៃគូ​រវាង​រដ្ឋាភិបាល​និង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។


​ ​តាមរយះ​ជំនួប​ខាងលើនេះ ភាគី​ទាំង​ពីរបាន​ឯកភាព​រៀបចំ​កិច្ចប្រជុំ​អន្តរក្រសួង នៅ​ថ្ងៃទី​៦ ខែសីហា​ខាងមុខ ដើម្បី​ប្រមូល​ធាតុ​ចូល​បន្ថែម​ពី​ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ​លើ​សេចក្តីព្រាង​ផែនការអភិវឌ្ឍន៍​រប​ស់​អូស្ត្រាលី​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា និង​ដើម្បី​ធានា​សង្គតិភាព និង​អភិក្រម​នៃ​ការអនុវត្ត​។​
​ ​

សូមបញ្ជាក់ថា ទាក់ទង​និង​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ភាគី​អូ​ស្រា្ត​លី មកកាន់​កម្ពុជា​នេះ​បច្ចុប្បន្ន​រដ្ឋាភិបាល​អូស្ត្រាលី​បាននិងកំពុង​អនុវត្ត​គម្រោង​/​កម្មវិធី​សំខាន់ៗ​មួយចំនួន ដូចជា​៖ កម្មវិធី​ខ្សែ​ច្រ​វ៉ា​ក់​តម្លៃ​កសិកម្ម​ដំណាក់កាល​ទី​២, កម្ម​វី​ធី​វិនិយោគ​ក្នុង​វិស័យ​ហេ​ដ្ឋា​រចនា​ស​ម្ព័​ន្​, គម្រោង​លើកកម្ពស់​គុណភាព​និង​សមភាព​សុខាភិបាល​, គម្រោង​កែលម្អ​ផ្លូវ​ជនបទ​ដំណាក់កាល​ទី​២, កម្មវិធី​អត្តសញ្ញាណ​កម្ម​គ្រួសារ​ក្រីក្រ និង​គម្រោង​ពន្លក​ចំណេះដឹង​ជាដើម​។

ដោយឡែក សម្រាប់​កិច្ចសហប្រតិបត្តិការ​នា​ពេលអនាគត​ក្នុង​បរិការណ៍​នៃ​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ ផែនការអភិវឌ្ឍន៍រ​បស់​អូស្ត្រាលី​សម្រាប់​ឆ្លើយតប​នឹង​ជំងឺ​កូ​វីដ​១៩ នៅ​កម្ពុជា នឹង​ផ្តោតលើ​អាទិភាព​៣​គឺ ការធានា​សន្តិសុខ​ផ្នែក​សុខាភិបាល (Health Security), ការរក្សា​ស្ថិរភាព​សង្គម (Stability) និង​ការស្តារ​សេដ្ឋកិច្ច (Economic Recovery)​។

តាមរយះ​ការអនុវត្ត​ផែនការអភិវឌ្ឍន៍​នេះ រដ្ឋាភិបាល​អូស្ត្រាលី នឹងចូលរួម​គាំទ្រ​រដ្ឋាភិបាល​បន្ថែមទៀត ក្នុងការ​អនុវត្ត​វិធានការ​នានា​ដើម្បី​ឆ្លើយតប​នឹង​ផលប៉ះពាល់​នៃ​ជំងឺ​កូ​វីដ​១៩ ពិសេស​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល ការចូលរួម​អនុវត្ត​គោលនយោបាយ​សន្តិសុខ​សង្គម និង​ការគាំទ្រ​ផ្នែក​សេដ្ឋកិច្ច​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម