​ក្រសួងទេសចរណ៍​អះអាងថា វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវការ​ពេលវេលា​បី​ឆ្នាំ​ដើម្បី​ស្តារ​

127
ចែករម្លែក

​ដោយៈ​ជា​សីហៈ​/​ក្រសួងទេសចរណ៍​បាន​អះអាងថា​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​-១៩​បាន​ជះឥទ្ធិពល​យ៉ាងខ្លាំង​មកលើ​ការ​សេដ្ឋកិច្ចពិភពលោក និង កម្ពុជា ជាពិសេស​គឺ​វិស័យ​ទេសចរណ៍ ។
​យោងតាម​ការព្យាករណ៍​មួយ​ដែល​បាន​ផ្សព្វផ្សាយ​ដោយ​ក្រសួង កាលពី​រសៀល​ថ្ងៃទី ០៤ ខែ សីហា ឆ្នាំ ២០២០ បាន​ឲ្យ​ដឹងថា វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវ​ចំណាយ​ពេលវេលា​ពី ០៣ ទៅ​០៥ ឆ្នាំ ទើប​អាច​សា្ដរ​មក​សា្ថ ន​ការណ៍​
​ដូចដើម​វិញ ប៉ុន្តែ​បើ​សា្ថ​ន​ការណ៍​អូ​សប​នា្ល​យ នោះ​អាច​ត្រូវ​ចំណាយ​ពេលវេលា​រហូត​ដល់ ០៧ ឆ្នាំ ។
​ប្រភព​ដដែល​បាន​បន្តថា ដើម្បី​ជំរុញ​និង​បង្កើនល្បឿន​នៅក្នុង​ការស្តារ​វិស័យ​ឧស្សាហកម្ម​គ្មាន​ផ្សេង​នេះ ក្រសួង​កំពុងតែ​ជំរុញ​និង​លើកទឹកចិត្ត​ទេសចរណ៍​នៅក្នុង​ស្រុក ឲ្យ​ធ្វើដំណើរ​កំសាន្ត ដើម្បី​គាំទ្រ ដល់​ចរន្ត សេដ្ឋកិច្ច​ទេសចរណ៍ បង្កើន​ការអប់រំ​ប្រជាពលរដ្ឋ​ឲ្យ​អនុវត្ត​នូវ​ការប្រកាន់​ខ្ជាប់ “​ទម្លាប់​ថ្មី​” ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម