កូ​វីដ​១៩​ធ្វើ​ឲ្យ​ក្រសួងទេសចរណ៍​កំណត់​ការព្យាករណ៍​អំពី​ស្ថានភាព​វិស័យនេះ​តាម​៣​សេណា​រី​យ៉ូ​

213
ចែករម្លែក

ដោយៈ​ជា​សីហៈ​នៅក្នុង​បរិការណ៍​នៃ​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​បានធ្វើ​ឲ្យ​ក្រសួងទេសចរណ៍​កំណត់​ការព្យាករណ៍​អំពី​ស្ថានភាព​វិស័យនេះ​បី​សេណា​រី​យ៉ូ​។​ប្រភពពី​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា​សេណា​រី​យ៉ូ​ទី​១​ក្រសួង​បាន​ព្យាករណ៍​ថា​ភ្ញៀវទេសចរ​អាច​ថយចុះ​ពី​៥០%​ទៅ​៦០%​ដោយ​កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជា​ត្រិ​ប​មាណតែ​២,៥ លាន​នាក់ ប៉ុណ្ណោះ ។

​ប្រភព​ដដែល​បាន​បន្តទៀតថា​សេណា​រី​យ៉ូ​ទី​២​ភ្ញៀវទេសចរ​ថយចុះ​ពី​៦០%​ទៅ​៧០%​ដូច្នេះ​នេះ​បានន័យថា​កម្ពុជា​ទទួល​ភ្ញៀវទេសចរ​អន្តរជាតិ​ប្រមាណ​ត្រឹមតែ​២​លាន​នាក់​ប៉ុណ្ណោះ​។​ដោយឡែក​ចំពោះ​សេណា​រី​យ៉ូ​ទី​៣​ភ្ញៀវទេសចរ​នឹង​ថយចុះ​ពី​៧០%​ទៅ​៩០%​ដូច្នេះ​កម្ពុជា​នឹង​ទទួលបាន​ទេសចរ​អន្ត​រ​ជាតិ​ត្រឹមតែ​ប្រមាណ ១,៥ លាន​នាក់ ប៉ុណ្ណោះ​។​

​ប្រភព​ដដែល​បាន​បន្តថា ស្ថិតក្នុង​សា្ថ ន​ភាពមិនច្បាស់លាស់ នៃ​ជំងឺ​នេះ កម្ពុជា​ប្រហែលជា​ស្ថិតក្នុង​សេណា​រី​យ៉ូ​ទី​៣ ដែល​ផលប៉ះពាល់ នៃ​វិ​ប​ត្ត​ជំងឺ​កូ​វីដ​-១៩ មានដូចជា​៖ (១)​ខាតបង់​ចំណូល​ទេសចរណ៍​អន្តរជាតិ​ប្រមាណ ៣ ពាន់​លាន​ដុ​លា្ល (២)​អត្រា​ផលិតផល​ក្នុងស្រុក​សរុប (GDP) អាច​ថយចុះ​ពី​ជាង ១២% មកក្រោម ១០% (៣)​មូល​ដា្ឋ​ន​អាជីវក​ម្មេទស​ចរណ៍ ៣.១៣៥ ទីតាំង ត្រូវបាន​បិទ និង​ផា្អ​ក​ដំណើរការ (​គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០២០) រួមមាន ស​ណា្ឋ​គារ ផ្ទះសំណាក់ ភោជនីយ​ដា្ឋ​ន ទី​ភា្ន​ក់​ងារ​ទេសចរណ៍ កីឡា​ទេសចរណ៍ និង​អាជីវកម្ម​ខារ៉ាអូខេ រង្គសាល បៀ​ហា្គ​ឌិន ហើយ​បុគ្គលិក​បម្រើការ​ប្រមាណ​ជាង ១១ ម៉ឺន​នាក់ ប្រហែល​ពី ១៥% ទៅ​២០% នៃ​កម្លាំង​ពលកម្ម​បម្រើការ​ក្នុង​វិ​ស័​យេ​ទស​ចរណ៍ ត្រូវបាន​បញ្ឈប់​ការងារ ។

​ប្រភព​ដដែល​បាន​បន្តថា ក្នុងនោះ​បុគ្គលិក​បម្រើការ ដែល​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ជា​ងេ​គ ដូចជា ម៉ាស្សា និង អ្នក​ដែល​នៅក្នុង​ផ្នែក​សេវាកម្ម​កំសាន្ត​មនុស្សពេញវ័យ ហើយដោយ​ឡែក​ម​គ្គុ​ទេស​ទេសចរណ៍ ប្រមាណ ជា ជាង ៣ ភាគរយ ត្រូវបាន​ព្យួរ​អាជ្ញា​ឬ​បណ្ណ ។

​ប្រភព​ដដែល​បាន​បន្តថា សម្រាប់​ឆ្នាំ ២០២១ ទេសចរណ៍​កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា នឹងមាន​កំណើន​ឡើង វិញ ក្នុង​ចន្លោះ​ពី ២៥ ទៅ ៣៥ ភាគរយ តែ​ស្ថិតនៅក្នុង​បរិមាណ​តិច​នៅឡើយ ក្នុងនោះ​ចំណូល​ទេសចរណ៍ អន្តរជាតិ​នឹង​ទទួលបាន​ប្រមាណ​ជា ២​ពាន់​លាន​ដុល្លារ រួមចំណែក​ក្នុង​ផលិតផល​ក្នុងស្រុក​សរុប​ប្រមាណ​ជា​១០​ភាគរយ​និង​មុខរបរ​ក៏ដូចជា​ការងារ​ក្នុង​វិស័យ​ទេសចរណ៍​ប្រមាណ​ជា ៥០ ម៉ឺន​នាក់ ។

​ប្រភព​ដដែល​បាន​បន្តទៀតថា សម្រាប់​ឆ្នាំ ២០២២ វិស័យ​ទេសចរណ៍​កម្ពុជា​ត្រូវបាន​ព្យាករណ៍​ថា នឹង​រក្សា​នូវ កំណើន​ក្នុង​ចន្លោះ​ពី ២០ ទៅ ៣០ ភាគរយ ដោយឡែក​សម្រាប់​ឆ្នាំ ២០២៣ ដែលជា​ឆ្នាំ កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កីឡា​ស៊ី​ហ្គេម នោះ ភ្ញៀវទេសចរ​អន្តរជាតិ​ត្រូវបាន​ព្យាករណ៍​ថា នឹង មាន​កំណើន​ល្អ​ចន្លោះ​ពី ៣០ ទៅ ៣៥ ភាគរយ ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​ក៏​បរិមាណ​នៃ​កំណើន គឺ​នៅ​តិច​នៅឡើយ គឺ​ចន្លោះ​ពី ២,៥ ទៅ ៣,៥ លាន​នាក់​ប៉ុណ្ណោះ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម