តំណាង​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​ចូលរួម​គោរព​វិ​ញ្ញា​ក្ខ​ន្ធ​សព​មន្ត្រីនគរបាល​ខណ្ឌ​បឹង​កេងកង​

151
ចែករម្លែក

​ភ្នំពេញ​៖​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ហ៊ុន សុធី ស្នងការរង​និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ពិត បញ្ញា ស្នងការរង​តំណាង​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ស​ថេត​អគ្គ​ស្នងការរង​នគរបាលជាតិ​និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។​លោក​បាន​ដឹកនាំ​មន្ត្រីនគរបាល​ក្រោម​ឱវាទ​ទៅ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​មន្ត្រីនគរបាល​ខណ្ឌ​បឹង​កេងកង​ម្នាក់​ដែល​ធ្លាប់មាន​ស្នាដៃ​ល្អ​ចូលរួមចំណែក​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សង្គម​ធានា​សុវត្ថិ​ភាពល្អ​នៅក្នុង​រាជធានី​ភ្នំពេញ​។​

​ដែល​បានទទួល​មរណៈភាព​ដោយ​រោគាពាធ​និង​ប្រគល់​ថវិកា​សមាគម​មិត្ត​នគរបាលជាតិ​៦​លាន​រៀល​,​ថវិកា​អភិបាលខណ្ឌ​និង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​បឹង​កេងកង​១​លាន​៧០​ម៉ឺន​រៀល​ប្រគល់ជូន​គ្រួសារ​សព​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ នៅក្នុង​ពិធី​បុណ្យសព​ធ្វើឡើង​នៅ​ព្រឹក​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២ ០២០​ស្ថិតនៅ​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

​សូមបញ្ជាក់ថា​លោក​អនុសេនីយ៍ឯក​ផន​ផាន់​ណា​បាន​ធ្លាក់ខ្លួន​ឈឺ​ជាមួយ​ជំងឺ​រ៉ាំរ៉ៃ​ជាច្រើន​ឆ្នាំ​មកហើយ​លោក​បានទទួល​មរណៈភាព​ក្នុង​ជន្មាយុ​៥១​ឆ្នាំ ដោយ​រោគាពាធ កាលពី​ថ្ងៃទី​៣ ខែសីហា ឆ្នាំ​២០២០ នៅ​គេហដ្ឋាន​សព​ស្ថិតនៅ​ភូមិ​វាល​ស្បូវ​សង្កាត់​ព្រែក​ឯង​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។

​ក្នុងអំឡុង​ដែល​លោក​សម្រាក​ព្យាបាល​ជំងឺ​នៅ​គេហដ្ឋាន ខាងលើ កាលពី​កន្លងទៅនេះ​ក៏ត្រូវ​បាន​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ យកចិត្តទុកដាក់​អញ្ជើញ​ទៅ​សាកសួរ​សុខទុក្ខ​និង​ឧបត្ថម្ភ​ថវិកា​មួយចំនួន​ដល់​ក្រុមគ្រួសារ​ដើម្បី​ជួយ​ដោះស្រាយ​ទុក្ខលំបាក​ក្នុង​គ្រួសារ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម