គណៈកម្មាធិការចម្រុះព្រំដែនទាត់ចោលការមួលបង្កាច់និងបំផ្លើស

232
ចែករម្លែក

ដោយៈមុនីរ័ត្ន/ភ្នំពេញៈគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន បានទាត់ចោលទាំងស្រុងនូវសេចក្តីថ្លែងការណ៍ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ របស់ក្រុមឧទ្ទាមក្រៅច្បាប់ ដែលបានចោទប្រកាន់បំផ្លើស មួលបង្កាច់អំពីសមិទ្ធផលការងារដែលសម្រេចបានដោយគណៈកម្មាធិការចម្រុះកិច្ចការព្រំដែន នៃរាជរដ្ឋាភិបាលកម្ពុជា ហើយបែរជាត្រូវបានពួកក្រុមឧទ្ទាមចោទថា “ ផែនទីឋានលេខាព្រំដែន ខ្នាត ១/២៥ ០០០ ត្រូវបានគូសដោយ វៀតណាម …ការយកផែនទីថ្មីសន្លាងខ្នាត ១/២៥០០០ ពីវៀតណាម ប្រៀបដូចជាការទទួលយកប្លង់ដីថ្មីនៃប្រទេសកម្ពុជាគូសដោយវៀតណាម ក្នុងន័យថា បូរណភាពទឹកដីកម្ពុជាត្រូវបានកំណត់ដោយវៀតណាម ” ទៅវិញ។ 

គណៈកម្មាធិការចម្រុះកិច្ចការព្រំដែន សូមប្រកាសបដិសេធចោលទាំងស្រុងនូវការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ក្រុមឧទ្ទាមក្រៅច្បាប់ និងគូកន ដែលមានចេតនាបង្កើត ប្រឌិតរឿង និងផ្សព្វផ្សាយនូវព័ត៌មានមិនពិត ក្នុងចេតនាទុច្ចរិត និងក្នុងគោលបំណងបំភ័ន្តសាធារណមតិជាតិ និងអន្តរជាតិ ឱ្យមានការយល់ ច្រឡំមកលើការងារព្រំដែនរបស់រាជរដ្ឋាភិបាលអំពីការធ្វើឲ្យបាត់បង់ទឹកដី ក៏ដូចជាការបណ្ដោយឲ្យមានការរំលោភ បំពានទឹកដីពីប្រទេសវៀតណាម។

សូមអានសេចក្តីប្រកាសទីតាំងផ្សាយពាណិជ្ជកម្ម