​អាជ្ញាធរខេត្ត នឹង​ស្ថាបនា​ផ្លូវ​ចំនួន​ពីរ​ខ្សែ ក្នុង​ក្រុង​កំពង់ចាម នៅ​ឆ្នាំក្រោយ​

140
ចែករម្លែក

ដោយ​: គង់​ហេង / កំពង់ចាម​: អាជ្ញាធរខេត្ត នឹង​ចំណាយ​កញ្ចប់​ថវិកា​របស់​ខ្លួន​ឆ្នាំ​២០២១​ស្ថាបនា​ផ្លូវ​ចំនួន ពីរ​ខ្សែ សរុប​ប្រមាណ​ជាង ២.០០០ ម៉ែត្រ នៅក្នុង​ក្រុង​កំពង់ចាម ដើម្បី​សម្រួល​ដល់​ការធ្វើដំណើរ របស់​ប្រជាពលរដ្ឋ និង​ភ្ញៀវទេសចរ ជាពិសេស​នឹង​កែប្រែ សោភ័ណភាព​ក្រុង ជាប់​ចំណាត់ថ្នាក់ ជា​រំ​ដួង​បី​ទង មួយ​នេះ មាន​សម្រស់​ទ្វេ​ឡើង​។​

​លោក គ្រុយ ខន នាយក​ទីចាត់ការ​ហិរញ្ញវត្ថុ សាលាខេត្ត​កំពង់ចាម ដែល​បាន​អមដំណើរ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​នេះ ចុះ​ពិនិត្យ​ស្ថានភាព​ផ្លូវ ត្រូវ​សាងសង់ នៅ​ថ្ងៃទី ៤ ខែសីហា បានឱ្យដឹងថាៈ ក្នុងនោះ ផ្លូវ​ដែល​គ្រោង​នឹង​ស្ថាបនា នៅ​ឆ្នាំក្រោយ ២០២១ នោះ គឺ​បាន​ចុះ​សិក្សា​រួចហើយ តែ​មិនទាន់​បានអនុម័ត​។​


​លោកនាយក​ទីចាត់ការ ហិរញ្ញវត្ថុ បានឱ្យដឹង​ទៀតថាៈ ដោយ​ខ្សែ​ទី​១ ស្ថិតក្នុង​ភូមិ​បឹង​កុក​ទី​២ សង្កាត់​បឹង​កុក ក្រុង​កំពង់ចាម មាន​ប្រវែង ១.៣៥០ ម៉ែត្រ​ផ្លូវដី គឺ​កែ​ប្រែជា​ប្រភេទ ផ្លូវ​បេតុង ដែល​លក្ខណៈ​បត់បែន​ច្រើន និង​មួយ​ខ្សែ​ទៀត ជា​ប្រភេទ​ផ្លូវ​ក្រាល​កៅស៊ូ​ស្រាប់ ប្រវែង ៦៥៤ ម៉ែត្រ កែ​ប្រែជា​ផ្លូវ អ៊ុត​កៅស៊ូ អា​សេ ចាប់​ផ្លូវ​ក្រោយ​សាល​មហោស្រព ទៅ​ផ្លូវ​សុ​វ័​ន្ម​ទី​២ ដល់​ផ្លូវ​លេខ​៤១ ៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម