ទួល​បុរាណ​ដែល​ទើប​ជួយសង្គ្រោះ រួចពីដៃ​ឈ្មួញ​ពេលនេះ​កំពុង​រង​ការ​ហ៊ុំ​ព​ទ្ធ័​កាន់កាប់​ជាថ្មី​

429
ចែករម្លែក

​ដោយ​:​អង្គរតូច​/​សៀមរាប​៖​ទួល​ត្រពាំង​បុរាណ​មួយ​ឈ្មោះ​ត្រពាំង​(​ហែ​ផ្កា​)​ដែល​ទើបតែ​ជួយសង្គ្រោះ​ពី​ការហ៊ុំព័ទ្ធ​រំលោភ​កាន់កាប់​របស់​បុគ្គ​មាន​ឥទ្ធិពល​ម្នាក់​កាលពីពេល​ថ្មីៗ​នេះ​។​ឥឡូវ​កំពុង​រង​ការហ៊ុំព័ទ្ធ​រំលោភ​កាន់កាប់​ជាថ្មី ពី​សំណាក់​បុគ្គល​ដដែល​។ ករណីនេះ​ថ្នាក់ដឹកនាំ​អាជ្ញាធរ​ជាតិ​អប្សរា បាន​អះអាងថា នឹង​ប្តឹងទៅ​តុលាការ ហើយ​ចាត់វិធានការ​រដ្ឋបាល​(​រុះរើ​)​។​ទួល​ត្រពាំង​ហែ​ផ្កា ដែលជា​បុរាណ​ដ្ឋា​ន ការពារ​ដោយ​ព្រះរាជក្រឹត្យ​លេខ​០០១​នស​ចុះ​ថ្ងៃទី​២៨​ខែឧសភា​ឆ្នាំ​១៩៩៤​ហើយ​ពេលនេះ​កំពុង​រង​ការហ៊ុំព័ទ្ធ​រំលោភ​កាន់កាប់ ស្ថិតនៅ​ភូមិ​បុស្ស​ក្រឡាញ់ សង្កាត់​ជ្រាវ ក្រុង​សៀមរាប​។​

​បុគ្គល​ដែល​ព្យាយាម​ហ៊ុំព័ទ្ធ ទួល​ត្រពាំង​ហែ​ផ្កា យក​ម្តង​ហើយ​ម្តងទៀត​មានឈ្មោះ​ឃន់ សុខន ភេទ ប្រុស ជា​ថៅកែ​ដីឡូត៍​ដ៍​ធំ​នៅ​ខេត្តសៀមរាប​។ បុគ្គល​រូបនេះ​បាន​កំពុង​ចាក់​គ្រិះ​ធ្វើ​របង​ថ្ម អម​ជាមួយ​បង្គោលក្រាក់ ជា​លក្ខណ​:​សំណង់​រឹង​ហ៊ុំព័ទ្ធ យក​ទួល​ត្រពាំង​ហែ​ផ្កា​ធ្វើជា​កម្មសិទ្ធិ​ជាថ្មីទៀត បន្ទាប់ពី​របង​ថ្ម​មុន ត្រូវបាន​វាយ​កំទេចចោល​ដោយ​កម្លាំងចម្រុះ​របស់​ខេត្ត​។​

​ជុំវិញ​ការចាក់​គ្រិះ​ធ្វើ​របង​ហ៊ុំព័ទ្ធ​រំលោភ​កាន់កាប់​ទួល​ត្រពាំង​ហែ​ផ្កា​ជាថ្មី​ពី​សំណាក់​ថៅកែ​ដីឡូត៍​ឈ្មោះ​ឃន់ សុខន នេះ លោក​ឈាន រដ្ឋា ប្រធាន​នាយកដ្ឋាន​ក្រៅ​ឧទ្យាន​អង្គរ នៃ​អាជ្ញាធរ​ជាតិ​អប្សរា បានអោយដឹងថា រឿងនេះ​ថ្នាក់លើ​កំពុង​រៀបចំ​ចាត់ចែង​ហើយ​។​មើល ទៅ​មិនអាច​ទុក​ចឹ​ង​បានទេ​។​

​ចំណែក​លោក​ឡុង កុសល ប្រធាន​នាយកដ្ឋាន​សណ្តាប់ធ្នាប់ និង​សហប្រតិបត្តិការ និង​ជា​អ្នក​នាំ ពាក្យ អង្គភាព​អាជ្ញាធរ​ជាតិ​អប្សរា បាន​ថ្លែងប្រាប់​តាម​ទូរ​សព្ទ័ នៅ​រសៀល​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០២០​នេះ​ថា អាជ្ញាធរ​អប្សរា មិន​អត់អោន​ឱ្យ​ជាដាច់ខាត ចំពោះ​បុគ្គល​ដែល​រំលោភបំពាន​លើ​បុរាណ​ដ្ឋា​ន ដែលជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។ លោក​បន្តថា អង្គភាព នឹង​រៀបចំ​ពាក្យបណ្តឹង ប្តឹងទៅ​តុលាការ​។ ពេល​បន្ទាប់​នឹង​ចាត់វិធានការ​រដ្ឋបាល​(​រុះរើ​)​។​

​អ្នកនាំពាក្យ​រូបនេះ​បញ្ជាក់ថា​ទួល​ត្រពាំង​ហែ​ផ្កា​ដែលជា​បុរាណ​ដ្ឋា​ន​កាលពី​កន្លងមក​មាន​បុគ្គល​ចំនួន​៣​រូប​បានធ្វើ​របង​ហ៊ុ​ព័ទ្ធ​រំលោភ​កាន់កាប់​ជា​កម្មសិទ្ធិ​។​ប៉ុន្តែ​អាជ្ញាធរ​អប្សរា បាន​សហការ​ជាមួយ​រដ្ឋបាល​ក្រុង រដ្ឋបាលខេត្ត រុះរើ​វាយកម្ទេច​សង្គ្រោះ​យក​ទួល​ត្រពាំង​បុរាណ​នេះ​មករ​ក្សា​ជា​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​វិញ​។ ចឹ​ង​ទេ​ពេលនេះ បើ​បុគ្គល​ណា​បន្ត​រំលោភបំពាន អាជ្ញាធរ​អប្សរា មិន​លើកលែង​ជាដាច់ខាត​។​

​សូមបញ្ជាក់ថា កាលពី​រសៀល​ថ្ងៃទី​១​ខែវិច្ឆិកា​ឆ្នាំ​២០១៩​កន្លងទៅ កម្លាំងចម្រុះ​របស់​ខេត្ត ក្រោម​ការសហការ​ពី​អាជ្ញាធរ​អប្សរា បាន​យក​គ្រឿងចក្រ​វាយ កម្ទេច​សំណង់​និង​របង​ថ្ម របស់​ឈ្មោះ​ឃន់ សុខន ដែល​សង់​ហ៊ុ​ព័ទ្ធ​ទួល​ត្រពាំង​ហែ​ផ្កា​ខ្ទេច​ទាំងស្រុង បន្ទាប់ពី​ម្ចាស់​មិន​ព្រម​សហការ​រុះរើ​ខ្លួនឯង​។ ពេល​បន្ទាប់ ក៍​បានដាក់​បង្គោល​កំណ​ត់​បុរាណ​ដ្ឋា​ន​យ៉ាង​ជាក់លាក់​។ ប៉ុន្តែ​ពេលនេះ បុគ្គល​ខាងលើ​នៅតែ​បំពាន​។ យោងតាម​ការអះអាងរ​បស់​អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បុគ្គល​ឈ្មោះ​ឃន់ សុខន ទំនងជា​មិនអាច​រួចផុត​ពី​ផ្លូវ​តុលាការ​នោះឡើយ​៕S/

​រូបភាព​: សំ ណង់​របង​ដែល​កំពុង​សង់​ហ៊ុ​ព័ទ្ធ​ទួល​បុរាណ​ដ្ឋា​ន​ហែ​ផ្កា​និង​រូបភាព ពេល​វាយកម្ទេច​សំណង់​និង​របង​ថ្ម កាលពី​កន្លងទៅ​។​

ទីតាំងផ្សាយពាណិជ្ជកម្ម