​ក្មេងប្រុស​ម្នាក់​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​៦​នៃ​អគារ​កម្ពស់​៤៣​ជាន់​ស្លាប់​ភ្លាម​

240
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​ក្មេងប្រុស​ជា​ជនជាតិ​បរទេស​ម្នាក់​បាន​ធ្លាក់​ពីលើ​អគារ​ស្លាប់​បង្ក​ការភ្ញាក់ផ្អើល​កាលពី​យប់​ទី​៤​ ខែសីហា​ឆ្នាំ​២០២០​ នៅ​ចំណុច​អគារ​ខុន​ដូ PENTHOUSE​តាម​បណ្តោយ​ផ្លូវ​សុធារស ចំណុច​ខាងមុខ​ផ្សារ​អ៊ី​អន​១​ សង្កាត់​ទន្លេបាសាក់​ខណ្ឌចំការមន​។​សព​ក្មេងប្រុស​ជនរងគ្រោះ​អាយុ​ប្រហែល​១៣​ឆ្នាំ​ ជា​ជនជាតិ​ចិន​។​

​តាម​ការ​ឱ្យដឹងពី​សន្តិ​សុខ​បាន​ប្រាប់ថាៈ ​រូបគាត់​កំពុង​ឈរ​យាម​នៅ​ទីតាំង​។ លុះ​មកដល់​វេលា​កើតហេតុ​ក៏​ស្រាប់តែ​ជនរងគ្រោះ​បាន​ធ្លាក់​ពីលើ​អគារ​ជាន់​ទី​៦​បែកក្បាល​ស្លាប់​ភ្លាមៗ​ដោយ​មិនដឹង​ពី​មូលហេតុ​។​ពាក់ព័ន្ធ​ករណីនេះ​ ក្រុម​អ្នកសារព័ត៌មាន​បានសុំ​ការបញ្ជាក់​ពី​សមត្ថកិច្ច​នគរបាល​ខណ្ឌចំការមន​។​

តែ​សមត្ថកិច្ច​មិន​បញ្ជាក់ថា​ជា​ករណី​អ្វី​នោះទេ​ និង​ព្យាយាម​លាក់បាំង​ព័ត៌មាន​មិនឱ្យ​ក្រុម​អ្នកសារព័ត៌មាន​ចូលទៅ​ថត​និង​សាកសួរ​ព័ត៌មាន​លម្អិត​ឡើយ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម