គណបក្សកាន់អំណាច​ព្យាយាម​ពង្រឹង​អំណាច​នៅក្នុង​ការបោះឆ្នោត​នៅ​ស្រីលង្កា​

126
ចែករម្លែក

​ប្រជាជន​ស្រីលង្កា​ចេញ​ទៅ​បោះឆ្នោត​នៅ​ថ្ងៃ​ពុធ​ទី​០៥​ខែ​សីហា ដើម្បី​ជ្រើសរើស​សមាជិក​សភា​ថ្មី​ខណៈ​ដែល​បងប្អូន​ត្រកូល​រ៉ា​ចា​ប៉ាក់​សា ដែល​កំពុង​តែ​កាន់​អំណាច​នេះ ស្វែងរក​ការគ្រប់គ្រង​អំណាច​អាណត្តិ​​ថ្មី​ដើម្បី​ពង្រឹង​អំណាច​របស់​ពួកគេ​។​

​ការបោះឆ្នោត​នេះ​ត្រូវបាន​ពន្យារពេល​២​ដង​ដោយសារ​ជំងឺ​ឆ្លងកូវី​ដ​១៩​ប៉ុន្តែ​នៅ​ទីបំផុត​ការបោះឆ្នោត​ចាប់ផ្តើម​នៅ​ម៉ោង​៧​ព្រឹក​ថ្ងៃ​ពុធ​ទី​៥​ខែ​សីហា ដោយ​មាន​វិធាន​អនាម័យ​យ៉ាង​តឹងរឹង​ដើម្បី​ការ​​ពារ​ការឆ្លង​រាលដាល​នៃ​ជំងឺ​នេះ​។​

​បងប្អូន​ត្រកូល​រ៉ា​ចា​ប៉ាក់​សា កំពុង​ស្វែងរក​សំឡេង​ភាគច្រើនក្នុងសភា

​បងប្អូន​ត្រកូល​រ៉ា​ចា​ប៉ាក់​សា កំពុង​ស្វែងរក​សំឡេង​ភាគច្រើន​២ ភាគ​៣ នៅក្នុង​សភា​ដើម្បី​កែប្រែ​រដ្ឋធម្មនុញ្ញ​ដែល​បាន​ដាក់ចេញ​ដោយ​រដ្ឋបាល​មុន​ដែល​កំណត់​អំណាច​របស់​ប្រធានាធិបតី​។​

​ក្រុមអ្នកវិភាគ​រំពឹងថា​ពួកគេ​នឹង​ទទួលបាន​សំឡេង​ភាគច្រើន​នៅក្នុង​សភា​ដែល​មាន ២២៥ អាសនៈ​។​

​លោក​ហ្គោ​តាបា​យ៉ា រ៉ា​ចា​ប៉ាក់​សា អាយុ​៧១​ឆ្នាំ បាន​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​កាលពី​ខែវិច្ឆិកា​ហើយ​ភ្លាម​នោះ​បាន​តែងតាំង​បងប្រុស​របស់​លោក​ឈ្មោះ ម៉ា​ហ៊ី​ន​ដា រា់​ចាប៉ា​ក់សា អាយុ ៧៤ ឆ្នាំ​អតីត​ប្រធា​​នា​ធិបតី​ឱ្យធ្វើ​ជា​នាយករដ្ឋមន្ត្រី​នៅក្នុង​រដ្ឋាភិបាល​ដែល​មាន​សំឡេង​ភាគតិច​។​

​ចាប់តាំងពី​ពេលនោះ​មក ប្រជាជន​ស្រីលង្កា​ភាគច្រើន​បាន​ប្រកាន់​យកគំនិត​ប្រជាធិបតេយ្យ​របស់​ពួកគេ​ដែល​បាន​ផុសចេញ​ពី​កម្លាំង​ជាតិនិយម បន្ទាប់​ពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ថ្ងៃបុណ្យ​Easter ឆ្នាំ ២០១៩ ដោយ​ក្រុម​អ៊ីស្លាម​និយម​ដែល​បាន​សម្លាប់​មនុស្ស ២៧៩ នាក់​។​

​ប្រជាជន​ចំនួន ១៦,២៣ លាន​នាក់​ក្នុងចំណោម​ប្រជាជន​សរុប​ចំនួន ២១ លាន​នាក់​នៅ​ប្រទេស​ស្រីលង្កា មាន​សិទ្ធិ​បោះឆ្នោត​។​

​លទ្ធផល​ដំបូង​នៃ​ការបោះឆ្នោត ត្រូវបាន​រំពឹងថា​នឹង​ដឹង​នៅ​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ហើយ​លទ្ធផល​ចុងក្រោយ​នឹង​ត្រូវបាន​ប្រកាស​នៅ​នៅ​ល្ងាច​ថ្ងៃ​សុក្រ​៕​ប្រែ​សម្រួល​៖​សុខា​/sn

​ទាហាន​ស្រីលង្កា​ឈរ​យាម ខណៈ​ដែល​ក្រុមមន្ត្រី​បោះឆ្នោត​ប្រមូល​សន្លឹកឆ្នោត​និង​ប្រអប់​ឆ្នោត​ចេញ​ពី​មណ្ឌល​បោះ​ឆោ្នត​មួយ​នៅ​ទីក្រុង​កូឡុំបូ​

ទីតាំងផ្សាយពាណិជ្ជកម្ម