​ជិះ​ម៉ូតូ​ធ្លាក់​ប្រឡាយ​កាយ​ដាក់លូ ម៉ូតូ​សង្កត់ពីលើ​ឈ្លក់ទឹក​ស្លាប់​

186
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញ​:​បុរស​ម្នាក់​ត្រូវ​ម៉ូតូ​សង្កត់ពីលើ​ឈ្លក់ទឹក​ស្លាប់​ ខណៈ​ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​បណ្តាលឱ្យ​ធ្លាក់ចូល​ប្រឡាយ​កាយ​ដាក់លូ​ដីឡូត៍​មួយកន្លែង​។​ហេតុការណ៍​បានកើត​ឡើង​កាលពី​យប់​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០២០​ នៅ​ចំណុច​ប្រឡាយ​លូ​ដីឡូត៍​មួយកន្លែង ​តាម​បណ្ដោយ​ផ្លូវ​បេតុង ភូមិ​ខ្វែ សង្កាត់​ត្រពាំង​ក្រសាំង ខណ្ឌ ពោធិ៍​សែន​ជ័យ ។​

​សព​ជនរងគ្រោះ​មិន​ស្គាល់​អត្តសញ្ញាណ​នោះទេ​ ដោយ​ជិះ​ម៉ូតូ​ម៉ាកវ៉េវ​ពណ៌​ខ្មៅ​ពាក់​ផ្លាក​លេខ​កណ្តាល​1B.4299​។​

តាម​ប្រភពពី​បុរស​ម្នាក់​ធ្វើ​របង​ក្បែរ​កន្លែងកើតហេតុ​បាន​ប្រាប់​ឱ្យដឹងថា​៖ ​បានឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ហុងដា​វ៉េវ​ ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​បេតុង​ទិស​ដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​។​លុះ​មកដល់​ចំណុចកើតហេតុ​ផ្លូវ​ងងឹត​ផង​ បាន​ធ្លាក់​មក​ចិញ្ចើមផ្លូវ​ជាង​២០​ម៉ែត្រ​បណ្តាលឱ្យ​ដួល​ចូល​ប្រឡាយ​កាយ​សម្រាប់​ដាក់លូ​ត្រូវ​ម៉ូតូ​សង្កត់ពីលើ​ឈ្លក់ទឹក​ស្លាប់​។

​ក្រោយមក​សមត្ថកិច្ច​បា​ន​ចុះមក​ដល់ ​ធ្វើការ​ហ៊ុមព័ទ្ធ​នៅ​ចំណុច​ទីតាំង​កើតហេតុ​។​ចំពោះ​ករណី​ខាងលើនេះ​មិនទាន់​ដឹងថា​ជា​ករណី​អ្វី​ឱ្យ​ពិតប្រាកដ​នោះទេ​។​រង់ចាំ​សមត្ថកិច្ច​ជំនាញ​ចុះមក​កោសល្យវិច័យ​ទើប​ដឹងថា​ជា​ករណី​អ្វី​ឱ្យ​ពិតប្រាកដ​។​សព​ជនរងគ្រោះ​សមត្ថកិច្ច​នឹង​ស្រាវជ្រាវ​ដើម្បី​រក​សាច់ញាតិ​៕S/​Ha

ទីតាំងផ្សាយពាណិជ្ជកម្ម