គណៈរដ្ឋមន្ត្រីថៃអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការពង្រីកសិទ្ធិប្រើប្រាស់កញ្ឆា

273
ចែករម្លែក

កាលពីថ្ងៃអង្គារទី៤សីហាគណៈរដ្ឋមន្រ្តីថៃបានអនុម័តសំណើពីក្រសួងសុខាភិបាលសាធារណៈដែលនឹងអនុញ្ញាតឱ្យអ្នកជំនាញសុខភាពកសិករនិងអ្នកជំងឺដាំដុះផលិតនិងនាំចេញកញ្ឆានិងផលិតផលរបស់ខ្លួន។

អ្នកនាំពាក្យរងរដ្ឋាភិបាលលោកស្រី ត្រាយស៊ូលី ត្រាយសារ៉ាណាគុល បាននិយាយថា រដ្ឋមន្រ្តីសុខភាពសាធារណៈ លោក អានូទីន ឆានវីរៈគុល បានដាក់ស្នើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគ្រឿងញៀន ដើម្បីពង្រីកសិទ្ធិប្រើកញ្ឆានៅប្រទេសថៃ។

លោកស្រីបាននិយាយថា សេចក្តីព្រាងវិសោធនកម្មនេះនឹងអនុញ្ញាតឱ្យអ្នកជំងឺដែលបញ្ជាក់ដោយវេជ្ជបណ្ឌិត អ្នកជំនាញខាងវេជ្ជសាស្ត្របុរាណ និងអ្នកជំនាញអនុវត្តន៍ព្រមទាំងកសិករដើម្បីសុំការអនុញ្ញាតពីក្រសួងដើម្បីផលិតនាំចូលនាំចេញចែកចាយនិងកាន់កាប់កញ្ឆា។

ច្បាប់ដែលមានស្រាប់អនុញ្ញាតឱ្យតែអង្គភាពរដ្ឋាភិបាលនិងអ្នកដែលចូលរួមក្នុងការអភិវឌ្ឍកញ្ឆាវេជ្ជសាស្ត្រដែលមានការអនុញ្ញាតពីក្រសួងប៉ុណ្ណោះចូលរួមសកម្មភាពបែបនេះដើម្បីអភិវឌ្ឍចំណេះដឹងផ្នែកវេជ្ជសាស្រ្តដោយសហការជាមួយរដ្ឋាភិបាល។

សេចក្តីព្រាងច្បាប់នេះក៏នឹងប្រគល់ការទទួលខុសត្រូវដល់ក្រសួងសុខាភិបាលសាធារណៈផងដែរក្នុងការប្រើប្រាស់កញ្ឆារឹបអូសបានដើម្បីយកទៅប្រើប្រាស់ក្នុងវេជ្ជសាស្ត្រ។

សេចក្តីព្រាងច្បាប់នេះនឹងត្រូវបញ្ជូនទៅក្រុមប្រឹក្សារដ្ឋដើម្បីធ្វើការត្រួតពិនិត្យនិងកែសម្រួលច្បាប់ ហើយបន្ទាប់មកនឹងបញ្ជូនទៅសភាដើម្បីធ្វើការបោះឆ្នោត៕ ដោយ៖ កញ្ញាដាលីស

សិទ្ធិប្រើកញ្ឆានឹងត្រូវពង្រីកក្រោយគណៈរដ្ឋមន្ត្រីថៃអនុម័តលើសេចក្តីព្រាងវិសោធនកម្មច្បាប់ស្តីពីគ្រឿងញៀន

ទីតាំងផ្សាយពាណិជ្ជកម្ម