ក្លិប​ឆេ​ល​ស៊ី នឹងត្រូវ​ចំណាយ​ជាង​៨០​លាន​ផោន ដើម្បី​ផ្ទេរ​ខ្សែការពារ បេន ឈី​វែ​ល​

153
ចែករម្លែក

តាម​ព័ត៌មាន​ថា ក្លិប​ឆេ​ល​ស៊ី​( Chelsea) នឹងធ្វើ​ឲ្យ​កីឡាករ បេន ឈី​វែ​ល (Ben Chilwell) ក្លាយជា​ខ្សែការពារ​ដែលមាន​តម្លៃ​ខ្លួន​ផ្ទេរ​ថ្លៃ​បំផុត​ក្នុង​ពិភពលោក​ប្រសិនបើ​ក្លឹប​នេះ​ផ្ទេរ​កីឡាករ រូបនេះ​ពី​ក្លិប​លៃ​សេ​ស្ទ័​រ ស៊ី​ធី​( Leicester City) មែន​។​
​ ​
​លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) អន្ទះសា​ចង់​បន្ថែម ឈី​វែ​ល ជា​ខ្សែការពារ​ស្លាប ឆ្វេង​ក្នុង ក្រុម​ជម្រើស​របស់លោក​នៅ​រដូវ​កាល​ក្រោយ​។​
​ ​
​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​នៅ​ជាមួយ​ក្លិប​លៃ​សេ​ស្ទ័​រ (Leicester) ចាប់តាំងពី​មាន​អាយុ​១២​ឆ្នាំ ម្ល៉េះ ហើយ​មាន​កិច្ចសន្យា​ដល់​ឆ្នាំ​២០២៤​។ ក្លិប Leicester កំពុង​ទាមទារ​តម្លៃ​ខ្ពស់​ប្រសិនបើ​ពួក គេ​អនុញ្ញាត​ឲ្យ​កីឡាករ​រូបនេះ​ចាកចេញ​។​
​ ​
​គេ​ជឿ​ណា ឈី​វែ​ល ចង់​ចូលរួម​ជាមួយ​ក្លឹប​តោ​ខៀវ​ឆេ​ល​ស៊ី​ដោយសារ​កីឡាករ​អង់គ្លេស​រូបនេះ មើលឃើញ​ពី​អនាគត​វែងឆ្ងាយ​ជាមួយ​ពហុ​កីឡដ្ឋាន Stamford Bridge ។​
​ ​
​ឌែ​ន​នី ឌ្រិ​ង​វ៉​ត​ធើ (Danny Drinkwater) ខ្សែបម្រើ​ក្លឹប Chelsea បានបង្ហាញ​តម្រុយ​កាលពី​ថ្ងៃ​ច័ន្ទ ខណៈពេល​កីឡាករ​រូបនេះ​បាន​បង្ហោះ​រូបភាព​របស់ខ្លួន​ជាមួយនឹង ឈី​វែ​ល ។​
​ ​
​ក្តីសង្ឃឹម​របស់​ក្លិប Leicester ក្នុងការ​រក្សាទុក ឈី​វែ​ល នៅ​រដូវក្តៅ​នេះ​ជួប​បញ្ហា​ដោយសារតែ ខកខាន មិនបាន​ជាប់​លេង​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
​ការ​ចាញ់​ក្រុម Manchester United ២-០ ក្នុង​ប្រកួត​ចុងក្រោយ​កាលពី​ថ្ងៃអាទិត្យ​បាន​បន្ថែម ការខកចិត្ត​សម្រាប់​ក្រុម​របស់លោក ប្រ៊ែ​ន​ឌិន រ៉ា​ជើ (Brendan Rodgers) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ បេន ឈី​វែ​ល (Ben Chilwell)

ទីតាំងផ្សាយពាណិជ្ជកម្ម