ត្រីងៀតផ្អែមជូហឹរ

3337
ចែករម្លែក
  • 4
    Shares

+ គ្រឿងងផ្សំ
– ត្រីងៀតសមុទ្រ ១០ (កាត់ខ្លីៗ)
– ប្រេងឆា ១ស្លាបព្រាបាយ
– ខ្ទឹមសចិញ្រ្ចាំ ១ស្លាបព្រាបាយ
– ស្ករ កន្លះស្លាបព្រាបាយ
– ទឹកអំពិលទុំ ១៥ក្រាម
– ប្រេងខ្យង ១ស្លាបព្រាបាយ
– ស្លឹកខ្ទឹម ហាន់ល្អិតៗ

+ របៀបធ្វើ
– យកត្រីទៅអាំងអោយឆ្អឹន តែកុំអោយខ្លោច។
– បន្ទាប់មកដាក់ខ្ទះ ដាក់ប្រេងឆា និងខ្ទឹមសបំពងអោយប្រែពណ៌ រួចដាក់ត្រី កូបីបួនត្រឡប់ សឹមដាក់ទឹកអំពិលទុំ ស្ករ និងប្រេងខ្យងកូអោយសព្វប្រហែល១នាទីសឹមដាក់ស្លឹកខ្ទឹមចូលកូរ អោយសព្វជាការស្រេច៕ ប្រភព:camlocation.com