លោក ហ្វ្រែ​ង ឡាំ​ផាត នៅ​មិនទាន់​ប្រាកដ​ពី​អនាគត​របស់​កីឡាករ វី​ល​លៀន

182
ចែករម្លែក

លោក ហ្វ្រែ​ង ឡាំ​ផាត (Frank Lampard) នៅតែ​មិនទាន់​ប្រាកដថា តើ​កីឡាករ វី​ល​លៀន (Willian) នឹង​បន្ត​កិច្ចសន្យា​ជាមួយ ឆេ​ល​ស៊ី​(Chelsea) នោះទេ ប៉ុន្តែ​នៅ​រក្សា​ជំហរ​ធម្មតា ទោះបីជា​កីឡាករ​ប្រេ​ស៊ី​ល​រូបនេះ​សម្រេចចិត្ត​ចាកចេញ​ក៏ដោយ​។​
​ ​
​កិច្ចសន្យា​របស់ វី​ល​លៀន ជាមួយ​ពហុ​កីឡដ្ឋាន Stamford Bridge ស្ទើរតែ​ចប់​រួចហើយ ហើយ​កីឡាករ​រូបនេះ​គ្រោង​ចាក​ចេញពី​ក្លឹប​នេះ បន្ទាប់ពី​ការប្រកួត​ជើង​ទី​២​ជាមួយ​ក្រុម​បៃ​យឺន ម៉ូ​និ​ច (Bayern Munich) នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ក្នុង​ក្របខ័ណ្ឌ​ឆេ​ម​ពាន​លី​កនៅ​ថ្ងៃទី​៨ ខែសីហា​នេះ​។​
​ ​
​កីឡាករ​វ័យ​៣១​ឆ្នាំ​រូបនេះ​បាន​ជាប់គាំង​ក្នុង​ការចរចា​កិច្ចសន្យា​ថ្មី​ច្រើន​ខែ​មកហើយ​ហើយ​ចង់ បាន​កិច្ចសន្យា​ថ្មី​៣​ឆ្នាំ ស្របពេល​ក្លិប Chelsea មិន​ចង់​ផ្តល់​កិច្ចសន្យា​លើសពី​ពីរ​ឆ្នាំ​នោះទេ​។​
​ ​
​នៅពេលនេះ អនាគត​របស់ វី​ល​លៀន បាន​ក្លាយជា​ប្រធានបទ​ក្តៅ​ជាថ្មីទៀត ប៉ុន្តែ​លោក ឡាំ​ផាត នៅមាន​ភាពស្ទាក់ស្ទើរ​ជុំវិញ​ស្ថានភាព​នេះ​នៅឡើយ​។
​ ​
​លោក ឡាំ​ផាត បាន​និយាយថា “​ខ្ញុំ​មាន​ទំនាក់ទំនង​ល្អជា​មួយ វី​ល​លៀន​។ តាមពិត ខ្ញុំ​មិនដឹងថា តើ​ការសម្រេចចិត្ត​យ៉ាងណា​នោះទេ​។ ប្រសិនបើ​រឿងនេះ​កើតឡើង​ប៉ុន្មាន​ថ្ងៃ​បន្ទាប់ នោះ​វា​គឺជា​រឿង​ល្អ​សម្រាប់​ខ្ញុំ​ផងដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ វី​ល​លៀន (Willian)

ទីតាំងផ្សាយពាណិជ្ជកម្ម