ក្លិប​អា​សេណ​ល ត្រៀម​ជម្រុះ​កីឡាករ​៩​រូប រួមទាំង​ខ្សែប្រយុទ្ធ អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត ដើម្បី​ប្រមូល​ថវិកា​

171
ចែករម្លែក

ក្លិប​អា​សេណ​ល​( Arsenal )​អាច​នឹង​ជម្រុះ​ចោល​កីឡាករ​៩​រូប​ក្នុង​ក្រុម​ជម្រើស​ដំបូង​នៅ រដូវក្តៅ​នេះ ម្នាក់​ក្នុងចំណោម​នោះ គឺ​កីឡាករ អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette) ខណៈ​លោក មី​គែល អា​តេ​តា (Mikel Arteta) ត្រៀម​បង្កើន​ថវិកា ដើម្បី​ចូលប្រឡូក ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​។​
​ ​
​គ្រូបង្វឹក​សញ្ជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​ធ្វើ​បានល្អ​ច្រើន ចាប់តាំងពី​ចូល​ដឹកនាំ​នៅ​ពហុ​កីឡដ្ឋាន Emirates កាលពី​ខែធ្នូ ហើយ​គ្រោង​នឹងធ្វើ​ការរុះរើ​នៅ​រដូវក្តៅ​នេះ​។​
​ ​
​ជោគជ័យ​នៅ​ក្របខ័ណ្ឌ FA Cup កាលពី​ថ្ងៃ​សៅរ៍​បាន​ជួយ​បន្ថែម​កញ្ចប់​ទឹកប្រាក់​៣០​លាន​ផោន សម្រាប់​ក្លឹប​កាំភ្លើង​ធំ​នេះ ខណៈ​ពួកគេ​កំពុង​ស្វះ​ស្វែងរក​កៅអី​នៅ​ក្របខ័ណ្ឌ Europa League ។​
​ ​
​ប៉ុន្តែ​លោក Artena ដឹងថា លោក​កំពុងធ្វើការ​ងារ​ជាមួយនឹង​កញ្ចប់​ថវិកា​ស្តួចស្តើង​មែនទែន ហើយនឹង​ត្រូវ​លក់​កីឡាករ​ចេញ​ខ្លះ ប្រសិនបើ​ចង់បាន​កីឡាករ​ដែលជា​គោលដៅ​។​
​ ​
​មាន​កីឡាករ​មួយចំនួនធំ​នឹងត្រូវ​ចាកចេញ ប្រសិនបើ​ពួកគេ​ធ្វើ​មិនបាន​ដូច​ការរំពឹងទុក​។​
​ ​
​មាន​កីឡាករ​ល្អ​មួយចំនួន​ក្នុងនោះ​ក៏មាន ឡា​កា​ហ្សិត និង ហិ​កទ័រ បេ​ល​ឡឺ​រិ​ន (Hector Bellerin) ដែល​កីឡាករ​ទាំងពីរ​រូបនេះ​អាច​នឹង​ចាកចេញ ប្រសិនបើ​មាន​សំណើ​សមស្រប​បើទោះបីជា​ពួក គេ​មាន​កៅអី​ក្នុង​ក្រុម​ជម្រើស​ដំបូង​ក៏ដោយ​។​
​ ​
​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ចុះ​កិច្ចព្រមព្រៀង​លេង​ជាមួយ​ក្លឹប Arsenal នៅ​ឆ្នាំ​ចុងក្រោយ​របស់ លោក អា​សេន វែង​ហ្គើ (Arsene Wenger) ប៉ុន្តែ​ឈរ​នៅ​បន្ទាប់ពី​ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ អា​ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette)

ទីតាំងផ្សាយពាណិជ្ជកម្ម