លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ អាច​នឹង​វិល​ត្រឡប់មក​ការងារ​បង្វឹក​វិញ ខណៈ​ជា​គោលដៅ លេខ​១ ដើម្បី​ជំនួស​គ្រូបង្វឹក គី​កេ សេ​ទាន​

155
ចែករម្លែក

លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino) អាច​នឹង​វិលត្រឡប់​មកកាន់​ការងា​រ​បង្វឹក វិញ​ជាមួយ​ក្លិប​បា​សេ​ឡូ​ណា​( Barcelona )​ប្រសិនបើ​ក្លិប​នេះ​សម្រេច​ឲ្យ​លោក​ជំនួស​គ្រូបង្វឹក គី​កេ សេ​ទាន (Quique Setien) នៅ​រដូវក្តៅ​នេះ​។​
​ ​
​កន្លងមក​លោក ប៉ូ​ចេ​តទី​ណូ បាន​បដិសេធ​ការដឹកនាំ​ក្លិប Barcelona ដោយសារតែ​លោក​កន្លង មក​ធ្លាប់​ដឹកនាំ​ក្លិប Espanyol ជា​គូប្រជែង​របស់​ក្លិប Barcelona ។​
​ ​
​ប៉ុន្តែ​នៅពេលនេះ ក្លិប Espanyol បាន​ធ្លាក់​ទៅ​ក្របខ័ណ្ឌ​ទី​២ ហើយ​លោក​បាន​ផ្លាស់ប្តូរ​សម្តី​វិញ ដែល​ពេលនោះ​លោក​អះអាងថា​លោក​នឹងធ្វើ​ការងារ​នៅ​កសិដ្ឋាន​មួយ​នៅ​ប្រទេស​អា​ហ្ស​ង់​ទីន ជាជាង​មក​ដឹកនាំ​ក្រុម​នៅ Nou Camp ។​
​ ​
​លោក ប៉ូ​ចេ​តទី​ណូ បាន​ស្វះ​ស្វែងរក​ការងារ​នៅ​ក្លឹប Barcelona កាលពី​ខែមករា នៅពេល ប្រធាន​ក្លិប ចូសេប បា​តូ​មឺ (Josep Bartomeu) បណ្តេញ​គ្រូបង្វឹក អឺ​ណេ​ស្តូ វ៉ាល​វើដ (Ernesto Valverde) ។
​ ​
​នៅ​ទីបំផុត លោក សេ​ទាន បានមក​កាន់​ការងារ​នេះ ប៉ុន្តែ​នៅពេល​លោក សេ​ទាន មិនអាច លើក​ពាន​ជើងឯក​លី​ក ហើយ​ប្រសិនបើ​មិនអាច​លើក​ពាន​ឆេ​ម​ពាន​លី​កទៀត នោះ​ក្លឹប​នឹង​ប្តូរ លោក​ចេញ​ហើយ​។​
​ ​
​លោក បា​តូ​មឺ ប្រធាន​ក្លិប Barcelona មាន​ទំនាក់ទំនង​ល្អជា​មួយ​អតីត​គ្រូបង្វឹក​ក្លិប Spurs រូបនេះ ហើយ​នៅពេលនេះ​លោក​គឺជា​បេក្ខភាព​លេខ​១ ប្រសិនបើ​មានការ​ផ្លាស់ប្តូរ​នៅ​ប៉ុន្មាន​ខែ ក្រោយនេះ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ម៉ូ​រី​ស៊ី​យ៉ូ ប៉ូ​ចេ​តទី​ណូ (Mauricio Pochettino)

ទីតាំងផ្សាយពាណិជ្ជកម្ម