យានអវកាស​ចិន​ចេញដំណើរ​ជា​ផ្លូវការ​ដើម្បី​ទៅ​បំពេញការងារ​សិក្សា​ស្រាវជ្រាវ​ជា​លើក​ទី​១ លើ​ភព​អង្គារ​

337
ចែករម្លែក

នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ ២០២០ វេលា​ម៉ោង​១២ និង ៤១​នាទី​ប្រទេស​ចិន​បាន​ង្ហោះ​កាំជ្រួច សញ្ញា​“​មហា​ដំណើរ​”​លេខ​៥ ដើម្បី​ដឹកជញ្ជូន​យានអវកាស​សញ្ញា “​ធាន​វិ​ន​” លេខ ១​ទៅធ្វើ​ការ សិក្សា​ស្រាវជ្រាវ​ជា​លើកដំបូង​អំពី​ភព​អង្គារ​។​ក្រោយពី​ត្រូវ​បង្ហោះ​ដោយ​ជោគជ័យ​និង​ហោះ ហើរ​បាន​ជាង ២០០០ វិនាទី​កាំជ្រួច​បាន​ដឹកជញ្ជូន​យាន អវកាស​រុករក​ទៅក្នុង​គន្លង​កំណត់ ដោយ​ជោគជ័យ​។ តាម​ផែន​ការដែល​បានកំណត់​យានអវកាស​ចិន​នឹង​សម្រេច​នូវ​ការ ហោះហើរ​ជុំវិញ​ភព​អង្គារ​ចុះចត​លើ​ភព​អង្គារ​យាមល្បាត​និង​រុករក​ភព​អង្គារ​។​គួរ​បញ្ជាក់ថា នេះ​ជា​លើក​ទី​១​ក្នុង​ប្រវត្តិសាស្ត្រ​អវកាស​ចរណ៍​ពិភពលោក​ដែល​សាកល្បង​បំពេញការងារ ខាងលើ​តាមរយៈ​ការ​បង្ហោះ​តែមួយ​លើក​ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម