ចិននឹងពឹងផ្អែកលើតម្រូវការក្នុងស្រុកសម្រាប់កំណើនសេដ្ឋកិច្ច ខណៈហានិភ័យពីខាងក្រៅកើនឡើង

228
ចែករម្លែក

ពួកទីប្រឹក្សារដ្ឋាភិបាលនិយាយថា ប្រទេសចិនកំពុងព្យាយាមកាត់បន្ថយការពឹងផ្អែក របស់ខ្លួនលើទីផ្សារបរទេសនិងបច្ចេកវិជ្ជានៅក្រៅសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួនខណៈអរិភាពពីសហរដ្ឋអាម៉េរិកនិងជំងឺរាតត្បាតសកលបានបង្កើនហានិភ័យពីខាងក្រៅដែលអាចរារាំងដល់ការរីកចម្រើនក្នុងរយៈពេលវែង។

ប្រភពជាច្រើនបាននិយាយថា ក្រុមមេដឹកនាំប្រទេសបានស្នើឱ្យមានអ្វីដែល គេហៅថាគំរូ “ចរន្តទ្វេ” នៃកំណើនដើម្បីត្រួសត្រាយសេដ្ឋកិច្ច ដែលនឹងផ្តល់ អាទិភាពដល់ “ចរន្តខាងក្នុង” ដើម្បីជំរុញតម្រូវការក្នុងស្រុកនិងត្រូវបំពេញបន្ថែមដោយ “ចរន្តខាងក្រៅ”។ មិនមានព័ត៌មានលម្អិតអំពីយុទ្ធសាស្ត្រនេះនោះទេ។

អ្នកដឹងអំពីគោលនយោបាយនិងពួកទីប្រឹក្សារដ្ឋាភិបាលបាននិយាយថា ការសង្កត់ធ្ងន់ លើយុទ្ធសាស្ត្រថ្មីនេះបង្ហាញពីការផ្លាស់ប្តូរយុទ្ធសាស្ត្រងាកទៅរកតម្រូវការក្នុងស្រុកនិងការអភិវឌ្ឍបច្ចេកវិជ្ជា ទោះបីជាខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងស្រុកនឹងត្រូវកសាងឡើង ដោយត្រូវពឹងមួយផ្នែកលើជំនួយពីការវិនិយោគបរទេសក៏ដោយ។

ដោយបដិសេធមិនបញ្ចេញឈ្មោះដោយសារវាជារឿងរសើប ប្រភពដែលដឹងអំពី គោលនយោបាយនេះបាននិយាយថា «មេដឹកនាំចិនបានលើកឡើងពីគំនិតនៃ​ “ចរន្តខាងក្នុង” នៅពេលដែលស្ថានភាពបច្ចុប្បន្នកាន់តែតឹងតែង ទោះបីជាការ ពឹងផ្អែកទាំងស្រុងលើចរន្តខាងក្នុងទំនងមិនអាចកើតឡើងក៏ដោយ»។

ប្រទេសចិនបានព្យាយាមធ្វើឱ្យមានតុល្យភាពឡើងវិញនូវសេដ្ឋកិច្ចរបស់ខ្លួនឆ្ពោះទៅរកកំណើនដែលពឹងលើការប្រើប្រាស់ពីការនាំចេញនិងការវិនិយោគ។ កាលពីឆ្នាំមុន ការនាំចេញនិងការនាំចូលសរុបមានចំនួន ៣២ ភាគរយនៃផលិតផលក្នុងស្រុកសរុប​ គឺធ្លាក់ចុះពីកម្រិតខ្ពស់បំផុត ៦៤ ភាគរយក្នុងឆ្នាំ ២០០៦ នេះយោងតាមទិន្នន័យ របស់រដ្ឋាភិបាល។

អ្នកទី២ដែលដឹងអំពីគោលនយោបាយនេះបាននិយាយថា “យើងនឹងពឹងផ្អែកបន្ថែម ទៀតលើតម្រូវការក្នុងស្រុក ខណៈពាណិជ្ជកម្មបរទេសនឹងធ្លាក់ចុះ ហើយសហរដ្ឋ អាម៉េរិកកំពុងរារាំងវិស័យបច្ចេកវិជ្ជា”។

ប្រភពនិយាយថា យុទ្ធសាស្រ្ត “ចរន្តទ្វេ” អាចក្លាយជាអាទិភាពចម្បងនៅក្នុងផែនការ រយៈពេល ៥ ឆ្នាំលើកទី ១៤ របស់រដ្ឋាភិបាល (២០២១-២០២៥) ដែលរំពឹងលើក យកមកពិភាក្សានិងគាំទ្រដោយមេដឹកនាំកំពូលនៅឯសន្និបាតគណបក្សកុម្មុយនីស្តដ៏សំខាន់នៅខែតុលា។

ប្រភពបាននិយាយថា ផែនការនេះទំនងជាត្រូវលាតត្រដាងនៅក្នុង សម័យប្រជុំ សភាប្រចាំឆ្នាំនៅដើមឆ្នាំ ២០២១៕ ដោយ៖ កញ្ញាដាលីស/Ha

ចិននឹងដាក់ចេញយុទ្ធសាស្ត្រចរន្តទ្វេដើម្បីរក្សាកំណើនសេដ្ឋកិច្ចរយៈពេលវែង

ទីតាំងផ្សាយពាណិជ្ជកម្ម