​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​

81
ចែករម្លែក

​ដោយៈ​សុខ​សុ​ភ័​ណ្ឌ​/​កំពង់ស្ពឺៈ​គ្រោះថ្នាក់​ចរាចរ​ម៉ូតូ​បុក​ជាមួយ​ម៉ូតូ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​បញ្ជូនទៅ​សង្គ្រោះ​ស្លាប់​នៅក្នុង​មន្ទីរ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បានកើត​ឡើងលើ​ផ្លូវជាតិ​លេខ​១៤៣​ស្ថិតនៅ​ភូមិ​ស្វាយ​ក្រ​វ៉ាន់​សង្កាត់​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​៤​ខែសីហា​ឆ្នាំ​២០២០​។​

មន្ត្រីនគរបាល​ក្រុង​ច្បារមន​បានឱ្យដឹងថាៈ​ម៉ូតូ​មួយគ្រឿង​ម៉ាកវ៉េវ​ពណ៌​ក្រហម​អត់​មាន​ស្លាក​លេខ​អ្នកបើកបរ​មិន​ស្គាល់​អត្ដ​សញ្ញាណ​បាន​ចុះ​រត់គេចខ្លួន​។​បុក​ជាមួយ​ម៉ូតូ​ម៉ាក​សេ​១២៥​សេរី​២០១៥​ពាក់​ស្លាក​លេខ​កំពង់ស្ពឺ​1F5900​បើក​ស្រប​ទិស​គ្នា​ជិះ​គ្នា​២​នាក់​។​

១.​អ្នកបើកបរ​ឈ្មោះ​នួន​គីម​សល់​ភេទ​ស្រី​អាយុ​៤២​ឆ្នាំ​រស់នៅ​ភូមិ​ស្វាយ​ក្រ​វ៉ាន់​សង្កាត់​ស្វាយ​ក្រ​វ៉ាន់​ក្រុង​ច្បារមន​ខេត្តកំពង់ស្ពឺ​របួសធ្ងន់​បាន​បញ្ជូនទៅ​ពេទ្យ​រាជធានី​ភ្នំពេញ​។​២.​ឈ្មោះ​ចាន់​គីម​សួរ​ភេទ​ស្រី​អាយុ​៥​ឆ្នាំ​រស់នៅ​ភូមិ​ជាមួយគ្នា​ត្រូវជា​កូន​របួសស្រាល​។​ប្រភព​បាន​បន្តថា​ជន​រងគ្រោះ​បាន​ស្លាប់​នៅក្នុង​មន្ទីរពេទ្យ​រាជធានី​ភ្នំពេញ​និង​បាន​ដឹក​សព​ជនរងគ្រោះ​យកមក​ធ្វើបុណ្យ​នៅ​ស្រុកកំណើត​វិញ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម