​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​នាយករដ្ឋមន្ត្រី​កម្ពុ​ជាមាន​អ្នកគាំទ្រ​ជាង២៦​លាន​នាក់​

352
ចែករម្លែក

ដោយ​៖​ជា​សីហៈ​/​ភ្នំពេញ​៖​ប្រជាពលរដ្ឋ​ដែល​បាន​គាំទ្រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ បាន​ឈានដល់​ជាង២៦​លាន​នាក់​ហើយ​។​រហូតដល់​ព្រឹក​ថ្ងៃ​ខួបកំណើត​ពិតប្រាកដរ​បស់​សម្តេច ​គឺ​ថ្ងៃទី​៥​ខែសីហា ​ឆ្នាំ​២០២០ ​វេលា​ម៉ោង​៩​ព្រឹក​ ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​សម្តេច​បាន​កត់ត្រា​ចំនួន​អ្នក​ចូលចិត្ត (Likes)​សរុប ១២.៩៨៧.៨១៧ នាក់​និង អ្នក​ដែល​បាន​តាមដាន​ព័ត៌មាន (Followers)​ចំនួន ១៣.០៧៥.១៦០ ថែមទៀត​។​

សម្តេច​តេ​ជោ​ហ៊ុន សែន​ បច្ចុប្បន្ន​ជា​មេដឹកនាំ​ដែល​បម្រើការ​យូរ​ជាងគេ​នៅ​អាស៊ីអាគ្នេយ៍​និង​ជា​នាយករដ្ឋមន្ត្រី​ដែល​កាន់តំណែង​យូរ​ជាងគេ​បំផុត​នៅលើ​ពិភពលោក​ដែល​បាន​កាន់អំណាច​ចាប់តាំងពី​ឆ្នាំ ១៩៨៥​មក​។​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏​ជា​មេដឹកនាំ​ម្នាក់​ក្នុងចំណោម​មេដឹកនាំ​ពិភពលោក​ដែល​តែងតែ និង​លើកទឹកចិត្ត​ប្រជាជន​ឱ្យប្រើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​។​

​សម្តេច​តេ​ជោ​ហ៊ុន សែន ​កើត​នៅ​ថ្ងៃទី​៥​ ខែសីហា​ ឆ្នាំ​១៩៥២ ​ប៉ុន្តែ​ការកត់ត្រា​ផ្លូវការ​គឺ​នៅ​ថ្ងៃទី​៤​ ខែមេសា​ឆ្នាំ ១៩៥១ នៅ​ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​៕S/Ha​

ទីតាំងផ្សាយពាណិជ្ជកម្ម