អាម៉េរិក​បញ្ជូន​យន្តហោះ​ស៊ើបការណ៍​ចំនួន​៦៧​លើក នៅលើ​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ខែកក្កដា​

253
ចែករម្លែក

​របាយការណ៍​ថ្មី​របស់​ក្រុម​អ្នកជំនាញការ​ចិន​បានឱ្យដឹងថា កងទ័ព​អាម៉េរិក​បាន​ហោះ​យន្តហោះ​ស៊ើបការណ៍​ចំនួន​៦៧​បេសកកម្ម​នៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ខែកក្កដា ដែល​ជា​ការកើនឡើង គួរឱ្យ​​កត់សម្គាល់​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​។

​នៅក្នុង​បេសកកម្ម​ទាំងនេះ គឺ​រួមបញ្ចូល​ទាំង​បេសកកម្ម​របស់​នាវា​កង​ទ័ពជើងទឹក​អាម៉េរិក​ជាច្រើន​ផងដែរ ហើយ​ដែល​ត្រូវបាន​គេ​មើលឃើញថា​ជា​ការចង់​បញ្ជូន​សារ​ទៅ​ក្រុង​ប៉េកាំង​។​

​កាលពី​ថ្ងៃ​អង្គារ ក្រុម​អ្នកជំនាញ​សមុទ្រ​ចិន​ខាងត្បូង​(SCSPI) ដែល​ជា​ក្រុម​អ្នកជំនាញ​វិទ្យាស្ថាន​ស្រាវជ្រាវ​មហាសមុទ្រ​របស់​សាកលវិទ្យាល័យ​ប៉េកាំង បាន​ចេញផ្សាយ​របាយការណ៍​ថ្មី​មួយ​ដែល​បាន​បង្ហាញ​​អំពី​ការហោះហើរ​ស៊ើបការណ៍​ចំនួន​៦៧​បេសកកម្ម ដែល​មិន​ធ្លាប់​មាន​ពីមុន​មក​ដោយ​យន្តហោះ​អាម៉េរិក​លើ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ខែ​មុន​។​

​ក្រុម​SCSPI​នេះ បាន​សរសេរ​ថា​ចំនួន​ពិតប្រាកដ​គឺ​មាន​ចំនួន​ច្រើន​ជាង​នេះ ដោយសារ​វា​អាច​ជា​បេសកកម្ម​ម​ដែល​មិន​អាច​ឱ្យ​ខកខាន​បាន​ក្នុង​បេសកកម្ម​ប្រមូល​និង​វិភាគ​ទិន្នន័យ​។ ទន្ទឹមនឹងនេះ​ដែរ ​យន្តហោះ​ឈ្លបយកការណ៍​ខ្នាត​តូច​មិន​ត្រូវបាន​រាប់បញ្ចូល​នោះទេ​។​

​ក្នុងចំណោម​យន្តហោះ​ស៊ើបការណ៍​ដែល​ត្រូវបាន​ប្រើ​ដោយ​អាម៉េរិក​នោះ គឺ​រួមមាន​យន្តហោះ​P-8A Poseidon យន្តហោះ P-3C Orion យន្តហោះ​ARIES II យន្តហោះ​MQ-4C Triton យន្តហោះ​ RC-135 Rivet Joint យន្តហោះ E-8 Joint (STARS) និង យន្តហោះ E-3 Sentry៕​ប្រែ​សម្រួល​៖​សុខា​/sn

យន្តហោះ​ស៊ើបការណ៍​E-8 Joint (STARS)​ក្នុងចំណោម​យន្តហោះ​ជាច្រើន​ទៀត​របស់​អាម៉េរិក​

ទីតាំងផ្សាយពាណិជ្ជកម្ម