​មេបញ្ជាការ​សឹក​រង​និង​ក្រុមការងារ​យក​ថវិកា​ជូន​គ្រួសារ​សព​អតីតយុទ្ធជន​

84
ចែករម្លែក

ដោយៈ​ភ្នំ​ដែក​/​ព្រះវិហារ​៖​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​និង​ជា​ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្ត​កាលពី​ថ្ងៃទី​៣​ខែសីហា​ឆ្នាំ​២០២០​បាន​ដឹកនាំ​ក្រុមការងារ​សមាគម​ថ្នាក់​ខេត្ត​,​ថ្នាក់ស្រុក​,​និង​អាជ្ញាធរ​មូលដ្ឋាន​។​ចុះទៅ​ប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​ចំនួន ៤.០០០.០០០​រៀល​ជូន​គ្រួសារ​សព​អតីតយុទ្ធជន​ឈ្មោះ​ឡុ​ញ​សំណាង​ភេទ​ប្រុស​អាយុ​៥៥​ឆ្នាំ​បានទទួល​មរណៈភាព​កាលពី​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០២០​ដោយសារ​រោគាពាធ​នៅ​ភូមិ​ទំនប់​សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ​ខេត្តព្រះវិហារ​។​

ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​បាន​ចូល​រូ​ម​សោកស្តាយ​ជាមួយ​ក្រុមគ្រួសារ​សព​ចំពោះ​ការបាត់បង់​មនុស្ស​ជាទី​ស្រឡាញ់​ក្នុង​គ្រួសារ​ក៏ដូចជា​ការបាត់បង់​នូវ​អតីតយុទ្ធជន​មួយរូប​ដែល​បាន​ខិតខំ​តស៊ូ​បម្រើ​ជាតិ​កន្លងមក​។​ការបាត់បង់​នេះ​បាន​បន្សល់​នូវ​ស្នាដៃ​និង​ការលះបង់​ជាច្រើន​ក្នុង​បុព្វហេតុ​ស្វែងរក​សន្តិភាព​ជូន​ប្រទេសជាតិ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​ដែល​បានធ្វើឱ្យ​ប្រទេស​មាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ដូច​សព្វថ្ងៃ​។​

​បញ្ជាក់ជូន​ថា ការប្រគល់​ថវិកា​បេឡា​មរណៈ​សង្គ្រោះ​គឺ​អនុវត្តតាម​គោលការណ៍​របស់​សមាគម ដែល​នេះ​ជាថ​វិការ​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​និង​ការរួមចំណែក​បង់​វិភាគទាន​ជាប្រចាំ​របស់​សមាជិក​នៃ​សមាគម​។​តាម​ការកំណត់​ថវិកា​នេះ​ត្រូវ​ដោះស្រាយ​បើក​ជូន​ដល់​គ្រួសារ​សព​ជា​សមាជិក​នៃ​សមាគម​ចំនួន ៤.០០០.០០០​រៀល​ស្មើៗ​គ្នា​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម