​អភិបាលខេត្ត​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ផលប៉ះពាល់​លើ​ដំណាំ​ស្រូវ​

109
ចែករម្លែក

ដោយៈ​គ្រញូង​/​បាត់ដំបងៈ​កាលពី​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០​លោក​ងួន រតនៈ​អភិបាលខេត្ត​បាត់ដំបង​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​ផលប៉ះពាល់​លើ​ដំណាំ​ស្រូវ​និង​ប្រឈម​ខ្វះខាត​ទឹក​ដើម្បី​ស្រោចស្រព​ស្រូវ​លើ​ភូមិសាស្ត្រ​៣​ស្រុក​គឺ​ស្រុក​ថ្មគោល​ស្រុក​ប​វេ​ល​និង​ស្រុក​បាណន់​និង​នៅតាម​សហគមន៍​ប្រើប្រាស់​ទឹក​កំពុង​ជួយ​អន្តរ​រាគ​មន៍ ។

​អមដំណើរ​ជាមួយ​លោក​អភិបាលខេត្ត​រួមមាន​លោក​ឡុង​ផលគុណ​ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​ខេត្ត​លោក​ឈឹម វ​ជិ​រ៉ា​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត លោក​អភិបាលស្រុក​ថ្មគោល លោក​អភិបាលស្រុក​ប​វេ​ល​លោក អភិបាលស្រុក​បាណន់​លោក​មេឃុំ​ពាក់​ព​ន្ឋ័​មួយចំនួន​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម