បំបាត់​អាកា​រៈ​ទល់លាមក​ឆាប់រហ័ស ជាមួយ​ប្រេង​អូ​លីវ​

165
ចែករម្លែក

ទោះបីជា​ភាគច្រើន​នៃ​ពួកយើង​ស្គាល់​ប្រេង​អូ​លីវ ប៉ុន្តែ​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា គ្រឿងផ្សំ​នេះ​អាចជួយ​ដោះស្រាយ​បញ្ហា​ទល់លាមក​បាន​យ៉ាង​ប្រសើរ​។ ត្រូវ​យកមក​ធ្វើ បែបណា​ទៅ​?

១. ប្រេង​អូ​លីវ​
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ទទួលទាន​ប្រេង​អូ​លីវ​ពី ១ ទៅ ២ ស្លាបព្រា​កាហ្វេ​នៅពេល ព្រឹក​ពោះ​ទទេរ​។ កុំ​ទទួលទាន​ទឹក​តាម​ក្រោយ​ភ្លាម ត្រូវ​រងចាំ​យ៉ាងហោចណាស់ ១ ម៉ោង​សិន​។ បន្ត​អនុវត្ត​រូបមន្ត​នេះ​រហូតដល់​ព្យាបាល​អាកា​រៈ​ទល់លាមក​បាត់​ទាំងស្រុង​។​

២. ប្រេង​អូ​លីវ​ជាមួយ​ខ្ទឹមស​និង​ម្រេចខ្មៅ​
​អ្វីដែល​អ្នកត្រូវការ គឺ​ម្សៅ​រមៀត​ចំនួន​ពី ២ ទៅ ៣ ស្លាបព្រា​កាហ្វេ ប្រេង​អូ​លីវ ១​ស្លាបព្រា កាហ្វេ ខ្ទឹមស​ចិញ្ច្រាំ​ម៉ដ្ឋ ១ កំពឹស និង​ម្រេចខ្មៅ ១​ចិ​ប​។​

​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​លាយ​គ្រឿងផ្សំ​ទាំងអស់​ចូលគ្នា​។ កូរ​ឱ្យ​សព្វ​សឹម​ចាក់​ទុក​ក្នុង​ក្រឡ​មាន គ្រប​បិទ​ជិត និង​ទុកចោល​ក្នុង​ទូរ​ទឹកកក​។ អ្នក​អាច​បន្ថែម​ល្បាយ​នេះ​ក្នុង​សាច់​ឬ​អាហារ​ប្រភេទ សាឡា​ដដែល​សម្បូរ​ដោយ​បន្លែ​។​

៣. ប្រេង​អូ​លីវ និង​ក្រូចឆ្មារ​
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​លាយ​ប្រេង​អូ​លីវ ១ ស្លាបព្រា​បាយ​ជាមួយ​ទឹកក្រូច​ឆ្មារ​ស្រស់ ១ ស្លាបព្រា​កាហ្វេ​។ កូរ​ឱ្យ​សព្វ សឹម​ទទួលទាន​មុនពេល​ចូល​គេង​។​អនុវត្ត​ជាប្រចាំ​រហូតដល់​ជា សះស្បើយ​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម