តារាចម្រៀងរ៉ែបអាម៉េរិកម្នាក់ត្រូវគេបាញ់ស្លាប់ទាំងកណ្តាលថ្ងៃចែសនៅទីក្រុងឈីកាហ្គោ

464
ចែករម្លែក

តារាចម្រៀងរ៉ែប ឈ្មោះ អែហ្វប៊ីជី ដាក់ (FBG Duck) ត្រូវបានបាញ់សម្លាប់ទាំងកណ្តាលថ្ងៃចែសនៅតំបន់ហិរញ្ញវត្ថុម៉ាកនីហ្វិកសិនម៉ាយដ៏ល្បីរបស់ទីក្រុងឈីកាហ្គោ។

ការបាញ់ប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល ១៦:៣៧ នាទីថ្ងៃអង្គារទី៤សីហានៅលើផ្លូវអ៊ីសអូកក្នុងសង្កាត់ហ្គោលខូស កន្លែងដែលលោកដាក់និងមិត្តភក្តិពីរនាក់ទៀតកំពុងដើរទិញអីវ៉ាន់នៅម្តុំហាងទំនើបៗនៅក្នុងតំបន់នោះ។

ប៉ូលិសបាននិយាយថា រថយន្ត ២ គ្រឿងបានបើកមករកជនរងគ្រោះ ហើយមានមនុស្ស ៤ នាក់ចេញមកបាញ់ប្រហារទៅលើជនរងគ្រោះទាំង ៣ នាក់ មុនពេលរត់ចេញពីកន្លែងកើតហេតុ។

លោកដាក់អាយុ ២៦ ឆ្នាំ ដែលមានឈ្មោះពិត ឆាលតុន ឌី វីកលី ត្រូវបានដឹកទៅមន្ទីរពេទ្យក្បែរនោះ កន្លែងដែលគាត់ត្រូវបានប្រកាសស្លាប់។ គាត់ត្រូវបានប្រកាសជាជនរងគ្រោះដែលស្លាប់ដោយវិទ្យុចរាចរណ៍របស់ប៉ូលិសនិងសមាជិកគ្រួសារនៅលើបណ្តាញសង្គម។

ប៉ូលិសនិយាយថា បុរសអាយុ ៣៦ ឆ្នាំម្នាក់និងស្ត្រីអាយុ ២៦ ឆ្នាំម្នាក់ក៏ត្រូវដឹកទៅកាន់មន្ទីរពេទ្យផងដែរ ហើយអ្នកទាំងពីរកំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ៕ ដោយ៖ កញ្ញាដាលីស

អែហ្វប៊ីជី ដាក់ ស្លាប់ និងមិត្តពីរនាក់ទៀតរបួសធ្ងន់ក្នុងការបាញ់ប្រហារនៅឈីកាហ្គោកាលពីថ្ងៃអង្គារ

ទីតាំងផ្សាយពាណិជ្ជកម្ម