សហរដ្ឋ​អាម៉េរិក​ប្រកាស​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បំផុត​ទៅ​កាន់​តៃវ៉ាន់​

291
ចែករម្លែក

​សហរដ្ឋ​អាម៉េរិក​នៅ​ថ្ងៃ​ពុធ​ទី​៥​ខែ​សីហា​បាន​ប្រកាស​ដំណើរ​ទស្សនកិច្ច ” កម្រិត​ខ្ពស់​បំផុត ” របស់​ខ្លួន​ក្នុង​ប៉ុន្មាន​ទស្សវត្សរ៍​ចុងក្រោយ​នេះ​ទៅ​កាន់​កោះ​តៃវ៉ាន់ ដែល​នឹង​ធ្វើឱ្យ​ចិន​មាន​ការ​ខឹងសម្បារ ​ស្របពេល​ដែល​ទំនាក់ទំនង​រវាង​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​និង​រដ្ឋាភិបា​ល​ក្រុង​ប៉េកាំង​ស្ថិតនៅ​កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​។​

​ការិយាល័យ​ពាណិជ្ជកម្ម​របស់​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ប្រចាំ​ក្រុង​តៃប៉ិ​បានបញ្ជាក់​ថា​រដ្ឋមន្ត្រី​សុខាភិបាល លោក អា​ឡិច អា​ហ្សា នឹង​ដឹកនាំ​គណៈប្រតិភូ​នៅ​ពេល​ខាងមុខ​នេះ​ទៅ​កាន់​កោះ​ដែល​គ្រប់គ្រង​​ដោយ​ខ្លួនឯង​នេះ​។​

​វិទ្យាស្ថាន​អាម៉េរិក​នៅ​តៃវ៉ាន់​បាន​និយាយថា​” ទស្សនកិច្ច​នេះ​គឺជា​សមាជិក​គណៈរដ្ឋមន្ត្រី​ដំបូង​គេ​ដែល​ធ្វើ​ទស្សនកិច្ច​ក្នុង​រយៈពេល ៦​ឆ្នាំ​ចុងក្រោយ​នេះ​និង​ជា​ដំណើរ​ទស្សនកិច្ច​កម្រិត​ខ្ពស់​បំផុត​របស់​​មន្ត្រី​គណៈរដ្ឋមន្ត្រី​របស់​សហ​រដ្ឋ​អាម៉េរិក​ចាប់តាំងពី​ឆ្នាំ​១៩៧៩​មក ” ។​

​ក្រសួងការបរទេស​តៃវ៉ាន់​បាន​បញ្ជាក់​អំពី​ដំណើរ​ទស្សនកិច្ច​នេះ​ហើយ​បាន​និយាយថា លោក អា​ឡិច អា​ហ្សា​នឹង​ជួប​ជាមួយ​ក្រុម​រដ្ឋមន្ត្រី​បរទេស​និង​សុខាភិបាល​របស់​កោះ​នេះ​៕

លោក អា​ឡិច អា​ហ្សា​នឹង​ដឹកនាំ​គណៈប្រតិភូ​នៅ​ពេល​ខាងមុខ​នេះ​ទៅ​កាន់​កោះ​តៃវ៉ាន់​

ទីតាំងផ្សាយពាណិជ្ជកម្ម