ចាប់បាន​យុវជន​ដៃដល់​ប្រើ​ដាវ​​ម្នាក់ ក្នុងចំណោម​បក្ខពួក​៤​នាក់ក្រោយ​កាប់​យុវជន​២​នាក់

1395
ចែករម្លែក

ដោយ​: សាវ​រក្ស / ភ្នំពេញ​: កាលពីល្ងាច​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ច​នគរបាល​ប៉ុស្ដិ៍​ស្ទឹងមានជ័យ​៣ បាន​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជា​ជន​ម្នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់​ទៀត ក្រោយ​ពេលធ្វើ​សកម្មភាព​កាប់​យុវជន​២​នាក់ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ កាលពី​ថ្ងៃទី​១ ខែមេសា  នៅ​​ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ​។​

លោក ឯម ភា​រី នាយ​ប៉ុស្ដិ៍នគរបាលរ​ដ្ឋ​បាល​ស្ទឹងមានជ័យ​៣ បាន​ប្រាប់​ឲ្យ​ដឹងថា ជនសង្ស័យ​ឈ្មោះ ស៊ុ បូរី ភេទ​ប្រុស អាយុ​២០​ឆ្នាំ​មុខរបរ ជាង​ជួសជុល​រថយន្ដ ស្នាក់​នៅផ្ទះ​លេខ​៥ ផ្លូវ​ទំនប់​កប់​ស្រូវ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​បក្ខពួក​ចំនួន​៣​នាក់​ទៀត​កំពុង​រត់គេចខ្លួន​។ ដោយឡែក​ជនរងគ្រោះ​ទី​១-​ឈ្មោះ នួន ហាវ​អ៊ីង ភេទ​ប្រុស អាយុ​១៩ ឆ្នាំ​មុខរបរ សិស្ស ស្នាក់នៅ​ម្ដុំ​ជម្ពូ​វ័​ន្ដ សង្កាត់​ចោមចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ និង​ទី​២-​ឈ្មោះ ហួ ពៅ អាយុ​២១ ឆ្នាំ​មុខរបរ សិស្ស ស្នាក់នៅ​ម្ដុំ​ជម្ពូ​វ័​ន្ដ​។​

​លោកនាយ​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​៣ បាន​បន្ដទៀតថា នៅ​មុនពេល​កើតហេតុ​កាលពី​ថ្ងៃទី​២៥ ខែមីនា  ឈ្មោះ លឹម ម៉េង​ឃី បាន​ទូរ​ស័ព្ទ​ប្រាប់​ជនសង្ស័យ​ឈ្មោះ ស៊ុ​បូរី ហៅ ម៉ូ ថា ឈ្មោះ ហួ ពៅ និង ឈ្មោះ នួន ហាវ​អ៊ីង ឲ្យ​តែ​ឃើញ​ប្អូន​របស់​ឈ្មោះ​ស៊ុ បូរី​ចូល​សាលារៀន​កាប់​ចោល​លុះដល់​ថ្ងៃទី​១ ខែមេសា វេលា​ម៉ោង​ជាង៧ យប់ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​២​គ្រឿង ដែលមាន​គ្នា​៤​នាក់ និង​មាន​ដាវ​មួយដើម ទៅ​អង្គុយចាំ​កាប់​ជនរងគ្រោះ​នៅមុខ​ក្លោងទ្វារ​សាលារៀន​ជម្ពូ​វ័​ន្ដ ។លុះ​មួយសន្ទុះ​ក្រោយមក​ជនរងគ្រោះ​ឈ្មោះ ហួ ពៅ និង នួន ហាវ​អ៊ីង បាន​ជិះ​ម៉ូតូ​ចេញពី​សាលារៀន​ជម្ពូ​វ័​ន្ដ ដោយមាន​ឌុប​នារី​ម្នាក់។ ពេលនោះ​ជនសង្ស័យ​ជិះ​ម៉ូតូ​ចំនួន​២​គ្រឿង​ដែលមាន​គ្នា​៤​នាក់​តាម​រហូតមកដល់​សាលា​យ៉េ​ស៊ូ តាម​បណ្ដោយ​ផ្លូវ​វេ​ង​ស្រេង ភូមិ​ដំណាក់​ធំ​៥ សង្កាត់​ស្ទឹងមានជ័យ​៣ ខណ្ឌមានជ័យ។ ពេលនោះ​ឈ្មោះ ស៊ុ បូរី បាន​ឲ្យ​ឈ្មោះ ខុន លី​ហេង អ្នកបើក​ម៉ូតូ ឲ្យ​អែប​ម៉ូតូ​ក្បែរ​ជនរងគ្រោះ​ឈ្មោះ ហួ ពៅ ។បន្ទាប់មក​ជនសង្ស័យ​ឈ្មោះ ស៊ុ បូរី ដក​ដាវ​កាប់​ទៅលើ​ជនរងគ្រោះ ឈ្មោះ ហួ ពៅ ចំក្បាល​ចំនួន​២​ដាវ រួច​ជនសង្ស័យ​បាន​លោត​ចុះ​ពីលើ​ម៉ូតូ​បន្ដទៅ​កាប់​ឈ្មោះ នួន ហាវ​អ៊ីង ចំនួន​មួយ​ដាវ បណ្ដាល​ឲ្យ​រងរបួស​ដៃ​ខាងឆ្វេង ភ្លាមៗ​នោះ​ជនសង្ស័យ​ទាំងអស់​បាននាំគ្នា​រត់គេច​ខ្លួន និង​បាន​បោះ​ដាវ​ចោល​ក្នុង​លូ​។ រហូតមកដល់​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៨ ត្រូវបាន​សមត្ថកិច្ច​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​៣ ស្រាវជ្រាវ​តាម​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ មក​ធ្វើការ​សាកសួរ​បន្ដ​តាម​ចាប់​បក្ខ​បន្ដទៀត​។​

​បច្ចុប្បន្ន​ជនសង្ស័យ សមត្ថកិច្ច​កំពុងធ្វើការ​សាកសួរ​ប​ន្ដ និង​កសាង​សំណុំរឿង ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម