​ផលិត​ដ្រូ​ន​លក់​បម្រើឱ្យ​វិស័យ​កសិកម្ម​

202
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញៈ​មុខរបរ​មួយ​ដែល​ចេះ​ផលិត​ឫ​ដំឡើង​បង្កើតជា​ដ្រូ​ន​សម្រាប់​បង្ហោះ​បម្រើឱ្យ​ការងារ​កសិកម្ម​មិនមែន​ការងារ​សាមញ្ញ​ងាយ​ធ្វើ​នោះទេ​។​វា​ទាមទារ​ការសិក្សា​ជំនាញ​បច្ចេកទេស​មួយ​ច្បាស់លាស់​ថ្វី​ត្បឹ​ត​តែ​ឧបករណ៍​ដ្រូ​ន​កើតមាន​ស្រាប់​តាមរយៈ​ការនាំ​ចូល​ពី​ប្រទេសក្រៅ​ហើយក៏​ដោយ​។​

ជួប​លោក​ឡេង​សុខលី​ដែលមាន​វ័យ​ជាង​៤០​ឆ្នាំ​នៅឯ​ម្តុំ​ផ្សារ​ឈូក​មាស​សង្កាត់​ភ្នំពេញ​ថ្មី​ដែលជា​អ្នក​ស្ថាបនិក​ដ្រូ​ន​កសិកម្ម​តាំងពី​ឆ្នាំ​២០១៩​បាន​ប្រាប់​ត្រួសៗ​ឱ្យ​រស្មី​កម្ពុជា​ដឹងថាៈ​ឧបករណ៍​ដ្រូ​ន​កសិកម្ម​នេះ​មាន​តួរ​នាទី​ដឹកជញ្ជូន​ថ្នាំ​កសិកម្ម​និង​ជីគីមី​លាយ​ជាមួយ​ទឹក​ហើយ​ស្រេច​សម្រាប់​ហោះ​បាញ់ស្រោច​ដំណាំ​កសិកម្ម​គ្រប់​ប្រភេទ​ជំនួស​ឱ្យ​ការប្រើ​កម្លាំង​ពលកម្ម​មនុស្ស​ដើរ​បាញ់​ឫ​បាច​ជីគីមី​ដោយ​ដៃ​ដែល​ជួប​ការលំបាក​ខ្លាំង​។​

លោក​សុខលី​បាន​ប្រាប់ថាៈ​ក្នុង​ដ្រូ​ន​មួយគ្រឿង​អាចមាន​សមត្ថភាព​ដាក់​ថ្នាំ​កសិកម្ម​ឫ​ជីគីមី​លាយ​ជាមួយ​ទឹក​ហើយ​បាន​១៣​លីត្រ​ហោះ​ស្រោច​ដំណាំ​បាន​១​ហិកតា​។​មួយថ្ងៃ​ផលិត​បាន​ដ្រូ​ន​២​គ្រឿង​ដែលមាន​ក្រុមបច្ចេកទេស​មួយក្រុម​ជា​អ្នក​ដំឡើង​។​

លក់​១​គ្រឿង​ថ្លៃ​១២.០០០​ដុល្លារ​។​លោក​សុខលី​ថា​មុខរបរ​ផលិត​ដ្រូ​ន​កសិកម្ម​នេះ​បានទទួល​ច្បាប់​អនុញ្ញាត​ពី​ក្រសួងពាណិជ្ជកម្ម​តែ​មិនទាន់បាន​ដឹងឮ​ពី​ក្រសួងកសិកម្ម​រុក្ខា​ប្រ​ម៉ាញ់​និង​នេសាទ​នៅឡើយ​ទេ​មកដល់ពេលនេះ​។​ដ្រូ​ន​កសិកម្ម​នេះ​ត្រូវបាន​ដំឡើង​ឡើង​តាមរយៈ​នាំចូល​ឧ​បករ​រណ៍​ពី​ប្រទេស​ចិន​។​វា​មាន​សមត្ថភាព​អាច​ស្រោច​ថែទាំ​ដំណាំ​គ្រប់​ប្រភេទ​បាន​៤៥​ហិកតា​ក្នង​១​ថ្ងៃ​។​

​ដោយនិយាយ​ត្អូញត្អែរ​ពី​ការតស៊ូ​សិក្សា​ស្រាវជ្រាវ​លើកដំបូង​អស់​ទុន​ច្រើន​ស្ទើរតែ​អស់​ខោខ្លី​លោក​សុខលី​បាន​បញ្ជាក់ថាៈ​មកដល់ពេលនេះ​គាត់​សម្រេច​លក់បាន​ជាង​១០​គ្រឿង​ហើយ​។​គេ​នៅតែ​បន្ត​កុម្ម៉ង់​ទិញយក​ទៅប្រើ​ថែមទៀត​នៅតាម​ខេត្ត​នានា​។

សូម្បីតែ​អង្គភាព​កសិកម្ម​ក៏​ទិញ​ដ្រូ​ន​នេះ​មួយគ្រឿង​យកទៅ​ប្រើ​ដែរ​ជា​ដ្រូ​ន​បញ្ជា​ដោយ​ប្រើ​ថ្មពិល​។​នេះ​ជា​មុខរបរ​មួយ​បម្រើឱ្យ​វិស័យ​កសិកម្ម​លើ​ការងាយស្រួល​ថែទាំ​ដំណាំ​កសិកម្ម​គ្រប់​ប្រភេទ​តាមបែប​ការប្រើ​បច្ចេកវិទ្យា​ទំនើប​មិនបាច់​នាំចូល​ពី​ប្រទេសក្រៅ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម