រាល់១៥​នាទី​ស្លាប់​ម្នាក់ ធ្វើអោយ​ជាង​៧​សែន​នាក់​ហើយ​ស្លាប់​ដោយកូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក​

230
ចែករម្លែក

​ជា​មធ្យម​ជិត​៥.៩០០​នាក់​ស្លាប់​នៅ​រៀងរាល់​២៤​ម៉ោង​ម្តង​ដោយ​ជំងឺ​កូវី​ដ​១៩ ឬ​អាច​ថា​ម្នាក់​ស្លាប់​នៅ​រាល់​១៥​នាទី​និង​២៤៧​នាក់​ក្នុង​មួយ​ម៉ោង​។​

​វីរុស​កូរ៉ូណា​កាល​ពី​ដំបូងហា​ក់រាល​ដាល​យឺត​ទៅដល់​អាម៉េរិក​ឡាទីន​ដែលមាន​មនុស្ស​ប្រមាណ​៦៤០​លាន​នាក់ តែ​ឥឡូវ​ពួក​មន្ត្រី​កំពុង​ខិតខំ​ទប់ស្កាត់​ដោយសារ​តែ​តំបន់​នេះ​ជា​ជម្រក​អ្នកក្រីក្រ​និង​មាន​​មនុស្ស​រស់​នៅ​កុំ​គ្នា​ច្រើន​តាម​បណ្តា​ទីក្រុង​។​

​បើ​តាម​កម្មវិធី​មួយ​របស់​អង្គការសហប្រជាជាតិ មនុស្ស​ជាង​១០០​លា​នាក់​នៅ​ទូទាំង​តំបន់​អាម៉េរិក​និង​កា​រ៉ា​អ៊ី​ប រស់​នៅក្នុង​តំបន់​ក្រី​ករ​។

​សហរដ្ឋ​អាម៉េរិក​ដែល​មាន​ប្រជាជន​ប្រមាណ​៣៣០​លាន​នាក់​ក៏​រងគ្រោះ​ខ្លាំង​ពី​កូវី​ដ​១៩ ទោះជា​ខ្លួន​ជា​ប្រទេស​អ្នក​មានក្តី​។​អ្នកជំនាញការ​ជាន់ខ្ពស់​អាម៉េរិក​ខាង​ជំងឺឆ្លង​លោក វេជ្ជបណ្ឌិត អ៊ែន​ថូ​នី​ ហ្វោ​ស៊ី បាន​និយាយ​ថា​បណ្តា​រដ្ឋ​អាម៉េរិក​ដែល​មាន​ការឆ្លង​ខ្ពស់​គួរ​ពិចារណា​ដាក់​ការ​រឹតត្បិត​លើ​ចលនា​មនុស្ស​និង​សកម្មភាព​សេដ្ឋកិច្ច​ជា​ថ្មី ។​

​សូម្បី​តែ​ផ្នែក​ខ្លះ​នៃ​ពិភពលោក​ដែល​ពីមុន​ត្រូវបាន​គេ​ចាត់ទុក​ថា​ជោគជ័យ​នៅក្នុង​ការទប់ស្កាត់​វីរុស​កូរ៉ូណា ក៏​ឥឡូវ​ជួប​កំណើកា​រន​ឆ្លងឬ​ស្លាប់​ប្រចាំ​ថ្ងៃ​ខ្ពស់​បំផុត​មិន​ដែល​ធ្លាប់​មាន​ពី​មុន​។​អូស្ត្រាលី​ ជប៉ុន ហុងកុង បូ​លី​វី ស៊ូដង់ អេត្យូ​ពី ប៊ុល​ហ្ការី អ៊ុយ​បេគី​ស្ថាននិង​អ៊ីស្រាអែល សុទ្ធ​តែ​ជួប​កំណើន​ឆ្លង​ប្រចាំ​ថ្ងៃ​ខ្ពស់បំផុត​ដែល​ប្រទេស​ទាំងនេះ​មិន​ដែល​មាន​ពី​មុន​៕​ប្រែ​សម្រួល​៖​វាសនា​

​វីរុស​វាយប្រហារ​ខ្លាំង​សង្កាត់​ក្រីក្រ​នៅ​កាលីហ្វ័រ​ញ៉ា​និង​តាម​ព្រំដែន​ម៉ិក​ស៊ិច​

ទីតាំងផ្សាយពាណិជ្ជកម្ម