ប្រគល់​សម្ភារ​ហ្វឹកហាត់ ដល់​ក្រុមកីឡា​ប៉េតង់ ក្រុម​ជម្រើសជាតិ​ឈុត​ធំ យុវជន និង​ថ្នាល​

135
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
លោក ស សុខា រដ្ឋលេខាធិការ នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា បានប្រគល់​សម្ភារ​ហ្វឹកហាត់ ជូន​កីឡាករ​-​កីឡាការិនី ក្រុម​ជម្រើសជាតិ ឈុត​ធំ យុវជន និង​ថ្នាល សរុប​ចំនួន ៥១ រូប នៅ​ទីលាន​ហ្វឹកហាត់ កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ អូឡាំពិក កាលពីពេល​ថ្មីៗ​នេះ​។​

ទិដ្ឋភាព​ប្រគល់​សម្ភារ​ប៊ូល ដល់​កីឡាករ កីឡាការិនី​

​ក្នុងឱកាស​នេះ លោក​បានប្រគល់​សម្ភារ​ហ្វឹកហាត់ ក្រុម​កីឡាករ កីឡាការិនី ប៉េតង់​របស់លោក រួមមាន គ្រាប់​ប៊ូល​កង និង​គ្រាប់​ប៊ី សម្រាប់ធ្វើ​ការហ្វឹកហាត់​។ ចំពោះ​កីឡាករ កីឡាការិនី ក្រុម​ជម្រើសជាតិ​ឈុត​ធំ ផ្នែក​បុរស ទទួលបាន​ប៊ូល​ចំនួន ៣ កេស ក្នុង​មួយ​កេស មាន ១២ គ្រាប់ កង​ចំនួន ១០ និង​ប៊ី ចំនួន ១០ គ្រាប់ ។ កីឡាករ​-​កីឡាការិនី ក្រុម​ជម្រើសជាតិ​ឈុត​ធំ ផ្នែក​នារី ទទួលបាន​ប៊ូល​ចំនួន ៣ កេស ក្នុង​មួយ​កេស មាន ១២ គ្រាប់ កង់​ចំនួន ១០ និង​ប៊ី​ចំនួន ១០ គ្រាប់​។ ចំណែក​កីឡាករ កីឡាការិនី ក្រុម​ជម្រើសជាតិ​យុវជន ទទួលបាន​ប៊ូល ចំនួន ៣ កេស ក្នុង​មួយ​កេស មាន ១២ គ្រាប់ កង​ចំនួន ១០ និង​ប៊ី ចំនួន ១០ គ្រាប់ ។ ចំពោះ​កីឡាករ កីឡាការិនី ក្រុម​ជម្រើសជាតិ​ថ្នាល​វិញ ទទួលបាន​ប៊ូល ចំនួន ៤ កេស ក្នុង​មួយ​កេស មាន ១២ គ្រាប់ កង់​ចំនួន ១០ និង​ប៊ី ចំនួន ១០ គ្រាប់ ៕v

ទិដ្ឋភាព​ប្រគល់​សម្ភារ​ប៊ូល ដល់​កីឡាករ កីឡាការិនី​

ទីតាំងផ្សាយពាណិជ្ជកម្ម