អគ្គនាយក​កីឡាក អ៊ុក សិទ្ធិ​ជាតិ អំពាវនាវ​ដល់ អ្នក​ហាត់ប្រាណ ដើម្បី​សុខភាព មាន​សណ្ដាប់ធ្នាប់​

186
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា និង​ជា​គណៈកម្មការ គ្រប់គ្រង​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០២០ បាន​ដឹកនាំ​កិច្ចប្រជុំ ស្ដីពី​ការអនុវត្ត​ការងារ សន្តិសុខ សណ្ដាប់ធ្នាប់ អនាម័យ ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ ជាមួយ​សហព័ន្ធ​កីឡា​ជាតិ ទាំង ១៩ និង​ក្រុមហ៊ុន សន្តិសុខ ដើម្បី​ប្រយុទ្ធប្រឆាំង មេរោគ​កូ​វីដ – ១៩ ។​

​ក្នុងឱកាស​នៃ​កិច្ចប្រជុំ​នេះ លោក អ៊ុក សិទ្ធិ​ជាតិ បាន​អំពាវនាវ ដល់​កីឡាករ​-​កីឡាការិនី ក្រុម​ជម្រើសជាតិ ទាំង​ឈុត​ធំ និង​ថ្នាល បងប្អូន​ហាត់ប្រាណ ដើម្បី​សុខភាព និង​អ្នកធ្វើដំណើរ ឆ្លងកាត់​តាម​ពហុ​កីឡដ្ឋាន​ជាតិ មិនត្រូវ​ធ្វើដំណើរ បញ្ច្រាសទិស ខុស​ការកំណត់ របស់​គណៈកម្មការ​គ្រប់គ្រង ពហុ​កីឡដ្ឋាន​ជាតិ​ឡើយ នេះ​គឺ​ដើម្បី​ឲ្យ​ជៀសផុត ពី​គ្រោះថ្នាក់​ដល់​អ្នកដើរ​។​

លោក អ៊ុក សិទ្ធិ​ជាតិ​

​លោក​បាន​បន្តថាៈ សហព័ន្ធ​កីឡា​ជាតិ ស្ថិតក្នុង​ការប្រមូលផ្តុំ ចំនួន ៣៥ សហព័ន្ធ ត្រូវ​ឲ្យ​កីឡាករ កីឡាការិនី ធ្វើការ​ហ្វឹកហាត់ (​រត់​) ផ្លាស់ប្តូរ ទៅក្នុង​ទីលាន​បាល់ទាត់​វិញ ដោយ​គណៈកម្មការ​គ្រប់គ្រង ពហុ​កីឡដ្ឋាន​ជាតិ មិន​អនុញ្ញាត​ឲ្យ​បងប្អូន ហាត់ប្រាណ ដើម្បី​សុខភាព ចូល​ហាត់ នៅក្នុង​នេះឡើយ​។​

​កីឡាករ កីឡាការិនី ក្រុម​ជម្រើសជាតិ ទាំង​ឈុត​ធំ និង​ថ្នាល បងប្អូន​ហាត់ប្រាណ ដើម្បី​សុខភាព និង​អ្នកធ្វើដំណើរ ចូលក្នុង​ពហុ​កីឡដ្ឋាន ត្រូវ​ពិនិត្យ​កម្តៅ ដើម្បី​ប្រយុទ្ធ ប្រឆាំង​មេរោគ​កូ​វីដ -១៩ ។ នៅក្នុង​ការអនុញ្ញាត ឲ្យ​ដំណើរការ​ឡើងវិញ​នេះ ក្រសួង ស្នើ​ឲ្យ​ទីកន្លែង​ហាត់ប្រាណ និង​លេង​កីឡា​ទាំង អស់ ត្រូវ​បន្ត​គោរព​តាម​វិធាន សុវត្ថិ ភាព​សុខភាព របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក យ៉ាង​ត្រឹមត្រូវ និង​ម៉ឺង​មាត់​។​

ទិដ្ឋភាព​ប្រជុំ

​ការរក្សា​អនាម័យ ជាប្រចាំ ដោយ​លាង​សម្អាត​ដៃ​នឹង​សាប៊ូ ទឹក​អាល់កុល ដែល​សម្លាប់​មេរោគ ពាក់​ម៉ាស់ និង​វាស់​កម្តៅ ។ រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល ដោយ​រក្សា​ចម្ងាយ ពី​ម្នាក់​ទៅ​ម្នាក់ យ៉ាងតិច ១,៥ ម៉ែត្រ ហើយ​ទីកន្លែង​ហាត់ប្រាណ និង​កន្លែង​លេង​កីឡា ត្រូវ​បាញ់ថ្នាំ​សម្លាប់​មេរោគ និង​ធ្វើ​អនាម័យ​ជាប្រចាំ​ ​ត្រូវ​ធានាថា កន្លែង​ហាត់ប្រាណ និង​កន្លែង​លេង​កីឡា មិនមែនជា​កន្លែង​ឆ្លង​ជំងឺ​កូ​វីដ ១៩​។​

​ក្រសួង​អប់រំ យុវជន និង​កីឡា សង្ឃឹម និង​ជឿជាក់ថាៈ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូន ប្រជាពលរដ្ឋ ទាំងអស់ នឹងចូលរួម​ហាត់ប្រាណ និង​លេង​កីឡា ព្រមទាំង​បន្ត​អនុវត្ត នូវ​វិធាន​សុវត្ថិភាព​សុខភាព របស់​ក្រសួងសុខាភិបាល និង​អង្គការ​សុខភាព​ពិភពលោក ប្រកបដោយ​ការទទួល ខុសត្រូវ​ខ្ពស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម