ទូកនេសាទ២គ្រឿងលិចក្នុងសមុទ្ររកមិនទាន់ឃើញ មនុស្ស ៧នាក់បានសង្គ្រោះរួចផុតពីការស្លាប់

78
ចែករម្លែក

ដោយ:វណ្ណៈ/ព្រះសីហនុ ៖ សមត្ថកិច្ចមូលដ្ឋានប្រាប់ថា មានទូក នេសាទ ធន់តូចៗកន្ទុយវែងចំនួន០ ២គ្រឿង បានលិច កាល ពី ព្រឹក ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ នៅចំណុចមុខ ពយស្ងាវ ពេលចេញទៅប្រកបរបរនេសាទ ដោយសារខ្យល់កន្ត្រាក់ សមុទ្រមានរលកខ្លាំង ប៉ុន្តែសំណាងល្អមនុស្សនៅលើទូកត្រូវបានជួយសង្គ្រោះដោយទូកនេសាទដូចគ្នាដែលនៅជិត។

ប្រភពដដែលបន្តរថា ទូកទី១ មានមនុស្សចំនួន២នាក់ ម្ចាស់ទូកឈ្មោះ ថូ សុភ័ក្រ ភេទប្រុស អាយុ៤៤ឆ្នាំ និងឈ្មោះ គៀម ឌឺ ភេទប្រុស អាយុ៣១ឆ្នាំ ជាកម្មករទូកនេសាទ សម្ភារៈបាត់បង់ទូក១គ្រឿង ឧបករណ៏នេសាទនិងសម្ភារៈលើទូកទាំងអស់។

ម្ចាស់ទូកទី២ ឈ្មោះ កែវ សម្បត្តិ ភេទប្រុស អាយុ៣៨ឆ្នាំ អ្នកទៅនេសាទមានចំនួន៥នាក់សម្ភារៈបាត់បង់ មានទូកម៉ាស៊ីន១ គ្រឿង ឧបករណ៏នេសាទនិងសម្ភារៈលើទូកទាំងអស់។

អ្នកទាំងអស់ មានទីលំនៅក្រុមទី៦ ភូមិ២ ឃុំកំពេញ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

ករណីខាងលេីនេះមិនបណ្តោយអោយរងគ្រោះដល់អាយុជីវិតមនុស្សឡើយ ដោយមានទូក
នេសាទជាមួយគ្នាជួយសង្គ្រោះទាន់ពេលវេលា។ ចំពោះទូកដែលលិចបាត់ គិតត្រឹមរសៀលថ្ងៃដដែលនេះនៅ ពុំទាន់រកឃើញនៅឡើយ៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម