កូនវាយឪពុកអ្នកជិតខាងចូលជួយកាប់ទាំងអ្នកជួយបណ្តាលឲ្យរងរបួសបីនាក់នៅស្រុកសំរោងទង

702
ចែករម្លែក

ដោយ:សុខសុភ័ណ្ឌ/កំពង់ស្ពឺ ៖ សង្ស័យកូនបែកថ្នាំវាយឪពុករងរបួសធ្ងន់ត្រូវអ្នកជិតខាងមើលឃើញស្ទុះទៅជួយកាប់អ្នកជួយបណ្តាលឲ្យរងរបួសបីនាក់។ហេតុការណ៍នេះកើតឡើងនៅចំណុចភូមិត្រពាំងខ្យង ឃុំរលាំងគ្រើល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី១ ខែសីហា ឆ្នាំ២០២០។

តាមសម្តីឈ្មោះយ៉ិន ភ័ក្រ ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិត្រពងខ្យង ឃុំរលាំងគ្រើល បានប្រាប់រស្មីកម្ពុជាកាលពីព្រឹកថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០នេះថា មុនកើតហេតុគាត់និងមិត្តភក្តិឈ្មោះតាត់ គឹមឈិន ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិស្រូល ឃុំរលាំងគ្រើល និងឈ្មោះសេត រុំ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិចំការបុស្ស ឃុំរលាំងគ្រើល។ បាននាំគ្នាហូបចុកតិចតួចនិយាយគ្នាលេង ស្រាប់តែឃើញឈ្មោះហ៊ុល រ៉ូ វាយឪពុកឈ្មោះសួង ឆែម អាយុ៦២ឆ្នាំបណ្តាលឲ្យសន្លប់ បន្ទាប់មកស្ត្រីឈ្មោះទ្រី រ៉េន ត្រូវជាប្រពន្ធបានហៅអោយជួយប្តីគាត់ផង ទើបពួកគាត់បានស្ទុះទៅជួយលើកឈ្មោះឆែម តែបែរជាត្រូវឈ្មោះហ៊លរំនិងហ៊លរ៉ូជាកូន ស្ទុះមកវាយនិងកាប់ពួកគាត់បណ្តាលអោយរងរបួសទៅវិញ។

បុរសដដែលបានបន្តថាក្រោយពីកើតហេតុពួកគាត់បានទូរសព្ទ័រាយការណ៍ទៅលោកអធិការរងស្រុកឈ្មោះប៉ែនចំរើនឲ្យជួយសម្របសម្រួល ក្រោយពីសមត្ថកិច្ចមកដល់ក៍សួរនាំទាំងសងខាងស្រាប់តែលឺឈ្មោះហ៊លរំ ស្រែកជេរប្រមាថសមត្ថកិច្ចព្រមទាំងគំរាមសមត្ថកិច្ចថា(អាងស័ក្តិ៤ ចង់អស់ស័ក្តិនិងមែន ចង់អោយអញកាប់ហ្អែងថែមមួយទៀត)។គាត់បន្ថែមថាដោយយប់ជ្រៅពេកមិនមានអី្វជិះពួកគាត់ក៍និយាយអង្វរពឹងលោកអធិការរងអោយជួយដឹកទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិរលាំងគ្រើលនិងទៅមន្ទីរពេទ្យដើម្បីព្យាបាល។

បច្ចុប្បន្នជនរងគ្រោះកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តចំណែកជនសង្ស័យត្រូវបានបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមនិតិវិធី៕/B

ទីតាំងផ្សាយពាណិជ្ជកម្ម