មហាសេដ្ឋី​ថ្នាំជក់​អូស្ត្រាលី​មាន​ប្រពន្ធ និង​មិត្តស្រី ៥ នាក់​មិន​អស់ចិត្ត ឥឡូវ​ប្រកាស​ស្វែងរក​មិត្តស្រី​ទាក់ទាញ​ខ្លាំង​មួយរូប​ទៀត​

1715
ចែករម្លែក

​បុរស​ផ្លេ​ប៊​យ​ដ៏​ល្បី​បំផុត​របស់​អូស្ត្រាលី​កំពុង​ស្វែងរក​មិត្តស្រី​ថ្មី​ដើម្បី​ចែករំលែក​គ្រែ​ដេក​ជាមួយគ្នា​នៅក្នុង​មហា​ភូមិគ្រឹះ​តម្លៃ​រាប់លាន​ដុល្លារ​របស់គាត់​នៅ​ឆ្នេរ​មាស (Gold Coast)​។​

​លោក ត្រា​វើ​ស បី​ណុន (Travers Beynon) កំពុង​ស្វែងរក “​នារី​ទាក់ទាញ​ខ្លាំង​បំផុត​មួយរូប​” ដើម្បី​មក​រួមរស់​នៅក្នុង​ភូមិ​គ្រឹះ​មាត់សមុទ្រ​ដ៏​ប្រណីត​របស់គាត់ ជាមួយ​ប្រពន្ធ​និង​មិត្តស្រី​ជាច្រើន​នាក់​របស់គាត់​។​

​ឪពុក​កូន​បួន​អាយុ ៤៦ ឆ្នាំ​រូបនេះ​បាន​បើក​ទ្វារផ្ទះ​គាត់​ស្វាគមន៍​មិត្តស្រី ៥ នាក់​រួចមកហើយ ដើម្បី​ចម្អិន​អាហារ​ពេលព្រឹក ថតរូប​ស្រាត​ជាមួយគ្នា និង រីករាយ​នឹង​ជីវិត “​ដ៏​ត្រេកត្រអាល​”​។​

​លោក​បី​ណុន​បាន​ប្រាប់​កាសែត The Sun ថា “​ជាមួយ​គ្រែ​ក្បាច់​ប្រពៃណី​សម្រាប់​ស្តេច​ដ៏​ធំ មិត្តស្រី ៥ នាក់​ទៀត​អាច​ដេក​លើ​គ្រែ​នេះ​បាន​…​ការស្វែងរក​មិត្តស្រី​ម្នាក់ទៀត​កំពុង​ធ្វើឡើង​។ ខ្ញុំ​ចង់ឱ្យ​មិត្តស្រី​របស់ខ្ញុំ​អភិវឌ្ឍ ស្វែងយល់ និង​ក្រេបជញ្ជក់​បទពិសោធន៍​លើសពី​អ្វីដែល​ពួកនាង​ស្រមើល​ស្រមៃ​”​។​

​មហាសេដ្ឋី​ថ្នាំជក់ ដែល​ជួយ​ឪពុកម្តាយ​របស់គាត់​ប​ង្កើ​ត​វេ​ប​សាយ Free Choice គឺ​ចង់បាន​មិត្តស្រី “​រីករាយ រាក់ទាក់ ស្រស់ស្រាយ ចេះ​គិតគូរ​ពិចារណា មានការ​ផ្សងព្រេង និង ចេះ​គោរព​” ដើម្បី​ចាប់ផ្តើម​ទំនាក់ទំនង​ស្នេហារ​ពិតប្រាកដ​ជាមួយ​៕ ដោយ៖ កញ្ញាដាលីស

លោក ត្រា​វើ​ស បី​ណុន កំពុង​ស្វែងរក​មិត្តស្រី​ទាក់ទាញ​បំផុត​មួយរូប​ទៀត​មក​រស់នៅ​ផ្ទះ​តម្លៃ​រាប់លាន​របស់គាត់​នៅ​អូស្ត្រាលី

ទីតាំងផ្សាយពាណិជ្ជកម្ម