ចុះបិទហាងបៀរហ្គាឌិន៤ កន្លែងដោយសារពុំមានលក្ខណៈផ្លូវច្បាប់

81
ចែករម្លែក

ដោយ:គូលែន/សៀមរាប: នៅរាត្រីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ លោកវរសេនីយ៍ណុប សារ៉ាក់ អធិការនគរបាលក្រុងសៀមរាប និងកំលាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសាលាកំរើក ចុះសហការជាមួយគណៈកម្មការ មានមន្ទីទេសចរណ៏ខេត្ត និងជំនាញពាក់ពន្ធ័ ចុះទៅពិនិត្យនិងបិទហាងបៀរហ្គាឌិន ០៤ កន្លែងដែលស្ថិតនៅភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប។

លោកវរសេនីយ៍ណុប សារ៉ាក់ បាននិយាយថា ការចុះបិទហាងបៀរហ្គាឌិនទាំង ០៤ កន្លែងគឺដោយសារពុំមានលក្ខណៈត្រឹមត្រូវតាមផ្លូវច្បាប់។លោកបានបន្តថា ហាង បៀរហ្គាឌិនទាំង៤ កន្លែងដែលត្រូវបានចុះបិទគឺមានទី១- ហាងហ្គាឡាក់សុី, ទី២- ហាងសែនមនោរម្យក្លាសុីក៥, ទី៣-ហាងសែនមនោរម្យក្លាសុីក៧, និងទី៤- ហាងសែនសប្បាយផ្លាទីនឹម។ បន្ទាប់ពីចុះពិនិត្យឃើញថាបៀរហ្កាឌិនចំនួនខាងលើគឺដោយសារពុំមានលក្ខណៈផ្លូវច្បាប់គ្រប់គ្រាន់ដូច្នេះគណៈកម្មការចម្រុះតម្រូវអោយម្ចាស់អាជីវកម្ម ទាំងអស់បិទជាបណ្ដោះអាសន្នសិនចាប់ពីយប់នេះ។

ដើម្បីតម្រូវអោយម្ចាស់អាជីវកម្មដាក់ពាក្យស្នើសុំអាជ្ញាប័ណ្ណបើកជាលក្ខណៈភោជនីយដ្ឋានធម្មតាវិញ៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម