តើវិនិយោគិនតូចៗទិញភាគហ៊ុនពីក្រុមហ៊ុនធំទទួលបានសិទ្ធបែបណា?

95
ចែករម្លែក

ដោយ:ច្រាយ ចំណាន/ភ្នំពេញៈ ការវិនិយោគផ្សារហ៊ុននៅតែជារឿងថ្មីសំរាបើប្រជាជនកម្ពុជា ដែលពួកគាត់មិនទាន់បានប្រើប្រាស់សេវាកម្មនេះ បានទូលំទូលាយនៅឡើយទេ ហេតុនេះការសិក្សាស្វែងយល់ពីការវិនិយោគភាគហ៊ុនមានសារៈសំខាន់ណាស់។

ថ្ងៃនេះគេហទំព័រCambodiafinancialtimes.com សូមលើកយកចំណេះដឹងខ្លះៗទាក់ ទងនឹងសិទ្ឋរបស់វិនិយោគិនតូចៗ ដែលបានទិញភាគហ៊ុនរបស់ក្រុមហ៊ុនណាមួយ។

យោងតាមឯកសាររបស់ផ្សារហ៊ុនកម្ពុជាបានឲ្យដឹងថា នៅពេលដែលវិនិយោគិនម្នាក់ ទិញភាគហ៊ុនពីក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុនណាមួយ គាត់នឹងទទួលបានភាពជាម្ចាស់កម្មសិទ្ធិមួយផ្នែក នៅក្នុងក្រុមហ៊ុននោះ។ គាត់មានសិទ្ធិក្នុងការបោះឆ្នោត លើគោលនយោបាយនៃក្រុមហ៊ុននោះ ឬចូលរួមក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាភិបាលនៅក្នុងក្រុមហ៊ុន ព្រមទាំង​ចូលរួម​ទទួលនូវ​ការ​ចែករំលែក​ភាព​ជោគជ័យ ឬ​បរាជ័យ​នៃ​អាជីវកម្ម​របស់​ក្រុមហ៊ុនជាដើម។ 

ការវិនិយោគលើភាគហ៊ុនជារឿយៗ ផ្ដល់ឲ្យវិនិយោគិននូវចំណូលខ្ពស់ បើប្រៀបទៅនឹងការវិនិយោគលើវិស័យផ្សេងៗទៀត។ ការវិនិយោគលើភាគហ៊ុន គឺជាមធ្យោបាយដ៏ល្អមួយ សម្រាប់វិនិយោគិនក្នុងបែងចែកការវិនិយោគរបស់គាត់។

មិនមានពន្ធកាត់ទុកសម្រាប់ វិនិយោគិនជនជាតិខ្មែរ ឬជនបរទេសដែលជានិវាសនជន ចំណែកឯជនបរទេស ដែលជាអនិវាសនជនត្រូវកាត់បន្ថយ អត្រាពន្ធកាត់ទុកចំនួន 50%។

រាល់ភាគហ៊ុននីមួយៗ ផ្ដល់ឲ្យវិនិយោគិននូវប្រាក់ចំណូលជាទម្រង់ភាគលាភ ដែលត្រូវផ្ដល់ដោយក្រុមហ៊ុនចុះបញ្ជីលក់ភាគហ៊ុនមួយ។

ភាគហ៊ុនអាចត្រូវបានជួញដូរ ក្នុងបរិមាណតូច ហើយដែលមានតម្លៃសមរម្យសម្រាប់វិនិយោគិនគ្រប់រូប។ វិនិយោគិនក៏អាចលក់ភាគហ៊ុនរបស់ពួកគេ នៅក្នុងទីផ្សារមូលបត្រ ហើយទទួលបានប្រាក់វិញយ៉ាងឆាប់រហ័ស៕/b

ទីតាំងផ្សាយពាណិជ្ជកម្ម