វីរុស​កូរ៉ូណា ចម្លង​បុគ្គលិក​វេជ្ជសាស្ត្រ​២៤.០០០​នាក់​នៅ​អាហ្វ្រិក​ខាងត្បូង​

197
ចែករម្លែក

​បុគ្គលិក​វេជ្ជសាស្ត្រ​ប្រមាណ​២៤.០០០​នាក់​នៅ​អាហ្វ្រិក​ខាងត្បូង បាន​ឆ្លង​វីរុស​កូរ៉ូណា ក្នុងនោះ​១៨១​នាក់​បាន​ស្លាប់​ដោយ​ជំងឺ​កូវី​ដ​១៩​ចាប់តាំងពី​វា​បាន​វាយប្រហារ​ប្រទេស​នេះ​កាលពី​ខែ​មីនា​មក​។​

​រដ្ឋ​មន្ត្រី​សុខាភិបាល​ប្រទេស​នេះ បាន​ប្រកាស​កាលពី​ថ្ងៃ​ពុធ​ទី​០៥​សីហា​ថា អាហ្វ្រិក​ខាងត្បូង​ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​ពី​កូវី​ដ​១៩​នៅ​អាហ្វ្រិក ដោយ​មនុស្ស​យ៉ាង​តិច​៥២១.៣១៨​នាក់​បាន​ឆ្លង​វីរុស​កូ​​រ៉ូ​ណា ក្នុងនោះ​២២.១០៤​នាក់​ជា​បុគ្គលិក​វេជ្ជសាស្ត្រ​។​

​ការឆ្លង​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេស​នេះ​បានកើ​ន​ឡើង​យ៉ាង​លឿន​នៅ​ប៉ុន្មាន​សប្តាហ៍​មក​នេះ ហើយ​អាជ្ញាធរ​សុខាភិបាល​រំពឹងថា​ការឆ្លង​នឹង​កើនឡើង​ថែម​ទៀត​ក្រោយ​ពី​រដ្ឋាភិបាល​បន្ធូរបន្ថយ​ការ​រឹតត្បិត​​បណ្តើរៗ​។​

​អាហ្វ្រិក​ខាងត្បូង​ឥឡូវ​ស្ថិត​នៅក្នុង​ចំណោម​ប្រទេស​ឈានមុខ​គេ​ទាំង​៥​ខាង​មាន​អ្នក​កើតកូ​វីដ​១៩​ខ្ពស់​ជាង​គេ​លើ​លោក​៕​ប្រែ​សម្រួល​៖​វាសនា​

​អាហ្វ្រិក​ខាងត្បូង​ជា​ប្រទេស​រងគ្រោះ​ខ្លាំងជាងគេ​ពី​កូវី​ដ​១៩​ប្រចាំ​អាហ្វ្រិក ដោយ​អ្នក​ឆ្លង​កើន​ហួស​កន្លះ​លាន​នាក់​

ទីតាំងផ្សាយពាណិជ្ជកម្ម